- 2019-06-15 01:13:00
- បាល់ទាត់
កីឡាករបាល់ទាត់១០រូប ដែលរត់លឿនបំផុតនៅរដូវកាល ២០១៨-១៩
- 2019-06-15 01:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់ទាត់១០រូប ដែលរត់លឿនបំផុតនៅរដូវកាល ២០១៨-១៩
ចន្លោះមិនឃើញ
Gareth Bale នៅតែជាកីឡាករដែលរត់លឿនជាងគេបំផុតក្នុងលោកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ល្បឿនរបស់គេស្ទើរតែអាចប្រៀបធៀបជាមួយនឹង កំណត់ត្រារបស់ស្តេចល្បឿន Usain Bolt ដែលធ្វើបាន ៤៤,៧២ គ.ម។
ខាងក្រោមនេះគឺជាកីឡាករបាល់ទាត់១០រូប ដែលរត់លឿនបំផុតនៅរដូវកាល ២០១៨/១៩ ដោយយោងទៅតាមល្បឿនអតិបរមារបស់គេនៅលើទីលាន៖
១០/ Karim Bellarabi ល្បឿន ៣៥,២៧ គីឡូម៉ែត្រ/ម៉ោង
Bellarabi គឺជាខ្សែបម្រើវ័យ ២៨ ឆ្នាំរបស់ក្លឹប Bayern Leverkusen។ រដូវកាលនេះ កីឡាករសញ្ជាតិអាឡឺម៉ង់ស៊ុតបាន ៩ គ្រាប់ក្នុងចំណោម២៤ប្រកួត។
៩/ Moussa Sissoko ល្បឿន ៣៥,៣៣ គីឡូម៉ែត្រ/ម៉ោង
រដូវកាលនេះកីឡាករសញ្ជាតិបារាំងរបស់ Tottenham អាចរត់ល្បឿនអតិបរមារបស់គេបានរហូតដល់ទៅ ៣៥,៣៣ គីឡូម៉ែត្រ/ម៉ោង។
៨/ Patrick van Aanholt ល្បឿន ៣៥,៤២ គីឡូម៉ែត្រ/ម៉ោង
Patrick van Aanholt ខ្សែការពារស្លាបស្តាំសញ្ជាតិហូឡង់គឺជាកម្លាំងការពារដ៏សំខាន់ របស់ក្លឹប Crystal Palace ហើយកីឡាករកំពូលល្បឿនរូបនេះក៏ជាកម្លាំងចលករដ៏សំខាន់ជួយខ្សែប្រយុទ្ធរត់លឿនម្នាក់ទៀតគឺ Wilfried Zaha ក្នុងការរកគ្រាប់បាល់។
៧/ Jamie Vardy ល្បឿន ៣៥,៤៤ គីឡូម៉ែត្រ/ម៉ោង
Vardy មានអាយុ៣២ឆ្នាំហើយពេលនេះ ប៉ុន្តែវ័យជ្រេរបស់កីឡាកររូបនេះមិនបានជះឥទ្ធិពលទៅលើល្បឿនរបស់គេឡើយ។
៦/ Leroy Sane ល្បឿន ៣៥,៤៨ គីឡូម៉ែត្រ/ម៉ោង
Sane ស៊ុតបញ្ចូលទី ១៤ គ្រាប់ក្នុងចំណោម៣៦ប្រកួតរបស់គេនៅរដូវកាលនេះ និង បញ្ជូនឲ្យគេស៊ុតបញ្ចូលទី១៣លើក។ កីឡាករអាឡឺម៉ង់កំពូលល្បឿនរូបនេះ គឺជាកម្លាំងសំខាន់រត់ពេញស្លាប់ឆ្វេងរបស់ប្រព័ន្ធប្រយុទ្ធ Guardiola ពិសេសនៅពេលមានបាល់វាយបក ( counter-attack)។
៥/ Theo Walcott ល្បឿន ៣៥,៧ គីឡូម៉ែត្រ/ម៉ោង
Walcott នៅតែជាកីឡាករដែលមានល្បឿនលឿនបំផុតក្នុងពិភពកីឡាបាល់ទាត់។ បើទោះជាវ័យរាងជ្រេបន្តិចក្តី ប៉ុន្តែកីឡាករអង់គ្លេសរូបនេះនៅតែជាប់លេខ៥ជាកីឡាករដែលរត់លឿនបំផុតលើលោក។
៤/ Inaki Williams ល្បឿន ៣៥,៧១ គីឡូម៉ែត្រ/ម៉ោង
Inaki Williams គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ Athletic Bilbao ស៊ុតបាន ១២ គ្រាប់ក្នុងចំណោម៣៨ប្រកួត។
២/ Orlando Berrio ល្បឿន ៣៦ គីឡូម៉ែត្រ/ម៉ោង
បើទោះជាកីឡាករសញ្ជាតិកូឡុំប៊ីរបស់ក្លឹបវ័យ ២៨ ឆ្នាំរបស់ក្លឹបរូបនេះត្រូវបានគេស្គាល់ថាជាកីឡាករកំពូលល្បឿន ប៉ុន្តែគេបានត្រឹមឈរលេខ២ស្ទួនជាមួយ Mbappe។
២/ Mbappe ល្បឿន ៣៦ គីឡូម៉ែត្រ/ម៉ោង
គុណសម្បត្តិមួយក្នុងចំណោមទេពកោសល្យរបស់កីឡករវ័យ២០ឆ្នាំ សញ្ជាតិបារាំងគឺល្បឿន។ រដូវកាលនេះ Mbappe រកបាន ៣៣ គ្រាប់ក្នុងចំណោម៣៨ប្រកួតក្នុងលីគ។
១/ Gareth Bale ល្បឿន ៣៦,៩ គីឡូម៉ែត្រ/ម៉ោង
បើទោះជាធ្លាក់ទម្រង់លេង និង របួសរ៉ាំរ៉ៃ ប៉ុន្តែកីឡាករសញ្ជាតិវេល នៅតែជាកីឡាករដែល មានល្បឿនលឿនបំផុតក្នុងពិភពលោក ចាប់តាំងពីពេលគេលេងនៅ Southampton ក្នុងឆ្នាំ ២០០៦ ដែលកាលណោះទើបមានអាយុ១៦ឆ្នាំប៉ុណ្ណោះ៕
អាន៖ រដូវកាល២០១៧ Messi Ronaldo ធ្លាប់មានឈ្មោះក្នុងចំណោមកីឡាករដែលរត់លឿនបំផុតលើលោក
អាន៖ ប្រាក់ខែ Bale ម្នាក់ឯងជិតស្មើប្រាក់ខែមិត្តរួមក្រុមកន្លះតារាងបូកបញ្ចូលគ្នា