• 2019-06-14 13:26:25
  • បាល់ទាត់

Allegri បាន​បញ្ជាក់​ច្បាស់​ៗ​ថា​ ខ្លួន​សុំ​ពេល​សម្រាក​ពី​បាល់ទាត់​មួយ​រយៈ

  • 2019-06-14 13:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Massimiliano Allegri អតីត​គ្រូ​បង្វឹក​ក្លឹប​ Juventus បាន​និយាយ​ក្នុង​កម្មវិធី​មួយ​នា​ឯ​ទីក្រុង​មីឡាន ប្រទេស​អ៊ីតាលី​ថា ខ្លួន​មាន​បំណង​សម្រាក​ពី​បាល់ទាត់​រយៈពេល​ ១​ឆ្នាំ។

លោក Allegri បាន​និយាយ​ថា​៖ " ខ្ញុំ​នឹង​ចាកចេញ​ពី​ពិភព​បាល់ទាត់​រយៈពេល ១​ឆ្នាំ ដើម្បី​ទៅ​សាក​អាគុយ (ទៅ​សម្រាក) និង​គិតគូរ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​វិញ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Allegri បាន​ផ្ដើម​អាជីព​ជា​គ្រូបង្វឹក​បាល់ទាត់​អស់​រយៈពេល ១៩ឆ្នាំ​ហើយ ដោយ​មិន​ធ្លាប់​ចេញ​ទៅ​ណា​ ក្រៅ​ពី​ទឹកដី​ប្រទេស​អ៊ីតាលី​ទេ។

ក្លឹប​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​គឺ​ក្លឹប​ AC Milan ដោយ​លោក​ដឹកនាំ​កាល​ពី​ឆ្នាំ២០១០ រហូត​ដល់​ឆ្នាំ២០១៤។ នៅ Milan លោក​បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន Serie A និង​ពាន Super Cup នៃ​ប្រទេស​អ៊ីតាលី។

លុះ​នៅ​ឆ្នាំ២០១៤ លោក​បាន​ឡើង​មក​កាន់​ក្លឹប​ Juventus។ ចាប់​ពី​ពេល​នោះ​មក លោក​ឈ្នះ​ពាន​លីគ​កំពូល​ចំនួន ៥​ឆ្នាំ​ជាប់​គ្នា ហើយ​និង​ពាន​ផ្សេង​ៗ​ទៀត​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់