• 2019-06-14 11:16:59
  • បាល់ទាត់

ជម្រើស​ជាតិ​ប្រេស៊ីល​នឹង​ ស្វាគមន៍ បូលីវី ក្នុង​ថ្ងៃ​បើកឆាក Copa America

  • 2019-06-14 11:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល នឹង​ត្រូវ​បើក​ទ្វារ​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​បូលីវី ក្នុង​ថ្ងៃ​ដំបូង​របស់​ព្រឹត្តិការណ៍ Copa America ឆ្នាំ​២០១៩ ដែល​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ ម៉ោង ៧.៣០​នាទី (ម៉ោង​នៅ​កម្ពុជា)។

ក្រុមជម្រើស​ជាតិ​ប្រេស៊ីល

បើ​មើល​តាម​ស្ថិតិ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ប្រេស៊ីល​មិន​ដែល​ចាញ់​សោះឡើយ ក្នុង​រយៈពេល ១០​ប្រកួត​ហើយ ខណៈ​ក្រុម​ជម្រើស​ជាតិ​នេះ រក​បាន ១២​ប្រកួត​ក្នុង ៣​ប្រកួត​ចុងក្រោយ។

ចំណែក​ឯ​បូលីវី​វិញ​មាន​ទម្រង់​លេង​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ ដោយ​ប្រទេស​មួយ​នេះ មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​ឡើយ ក្នុង​ ៧​ប្រកួត​ចុង​ក្រោយ។

ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​នេះ បាន​ជួប​គ្នា​ជា​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ២០១៦ ដោយ​កាលនោះ​ ប្រេស៊ីល លត់ បូលីវី ក្នុង​លទ្ធផល ៥-០។

ក្រុម​ជម្រើស​ជាតិ​បូលីវី

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រេស៊ីល​នឹង​លេង​ដោយ​គ្មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint-Germain កីឡាករ Neymar ក្នុង​មួយ​ព្រឹត្តិការណ៍​នេះ ដោយហេតុ​តែ​កីឡាករ​រូប​នេះ រង​របួស​នៅ​អំឡុង​ពេល​ហ្វឹកហាត់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់