• 2019-06-12 09:06:45
  • បាល់ទាត់

អបអរ ​សម្ដេច​តេជោ ​លើក​ទឹក​ចិត្ត​ក្រុម​ជម្រើស​ជាតិ ៣៧ ០០០​ដុល្លារ​

  • 2019-06-12 09:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 391

ចន្លោះមិនឃើញ

សម្ដេច​តេជោ ​ហ៊ុន សែន ​បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ៣៧០០០​ដុល្លារ​សហរដ្ឋ​អាមេរិក ​ក្រោយ​ពី​ពួកគេ​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ជម្រុះ​បឋម FIFA World Cup 2022 ។

ក្រុម​បាល់ទាត់​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម​ប៉ាគីស្ថាន ​២-០ ​នៅ​ជើង​ទី​១ ​និង​ឈ្នះ ២-១ ​ទៀត​នៅ​ជើង​ទី​២ ​ដើម្បី​កក់​កៅអី​វគ្គ​បន្ដ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ។ ការ​ធ្វើ​បាន​ល្អ​នេះ​ដែរ ​សម្ដេច​ក៏​មាន​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ​បើ​តាម​ប្រភព​ច្បាស់​ការ​បញ្ជាក់​ថា សម្ដេច​នឹង​លើក​ទឹក​ចិត្ត​កីឡាករ​កម្ពុជា ​៣៧០០០​ដុល្លារ។

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់