• 2019-06-10 02:12:49
  • បាល់ទាត់

ប្រេស៊ីល​លេង​មិន​ទុក​មុខ លត់​ហុងឌុយរ៉ាស់ ៧-០ មុន​លេង Copa America

  • 2019-06-10 02:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដែល​លេង​ដោយ​គ្មាន​វត្តមាន Neymar បាន​ប្រកួត​មិត្ត​ភាព​ចុងក្រោយ​របស់​ខ្លួន​យក​ឈ្នះ ហុងឌុយរ៉ាស់ ៧-០ មុន​ពេល​ទៅ​លេង Copa America ២០១៩ នា​ពេល​ខាង​មុខ។

មើល​ក្នុង​ការ​ប្រកួត ៧​គ្រាប់​របស់​ប្រេស៊ីល​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​របស់ Manchester City គឺ Gabriel Jesus ​២​គ្រាប់ និង Thiago Silva, Philippe Coutinho, David Neres, Roberto Firmini និង Richarlison សម្រេច​ទី​បាន​ម្នាក់​មួយ​គ្រាប់​ដូច​គ្នា។

លទ្ធផល​នេះ​គឺ​ជា​​ជ័យជម្នះ​ធំធេង​បំផុត​របស់​ប្រេស៊ីល គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ត្បិត​មិន​មាន​វត្តមាន​កីឡាករ​សំខាន់ Neymar ដែល​មិន​បាន​លេង​ពាន Copa Amercica បន្ទាប់​ពី​មាន​របួស​ក​ជើង​អំឡុង​ពេល​លេង​មិត្តភាព​ជាមួយ​កាតារ។ ប្រេស៊ីល​បាន​បំពេញ​ការ​ប្រកួត​មិត្តភាព​អស់​ហើយ​តាម​កាល​វិភាគ ដូច្នេះ​ពួក​គេ​ត្រូវ​ត្រៀម​ខ្លួន​លេង​ពាន Copa Amercica ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៤ ខែ មិថុនា ប្រេស៊ីល​ខ្លួន​ឯង​ជា​ម្ចាស់​ផ្ទះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់