• 2019-06-04 13:44:00
  • បាល់ទាត់

ឈ្នះ UEL អត់​ទាន់​បាន​ប៉ុន្មាន​ផង Sarri បង្ហើប​ថា​ ខ្លួន​នឹក​ប្រទេស​អ៊ីតាលី

  • 2019-06-04 13:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Maurizio Sarri បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​មាន​អារម្មណ៍​នឹក​ប្រទេស​កំណើត​របស់​ខ្លួន ដែល​ជា​ប្រទេស​អ៊ីតាលី។

លោក​បាន​និយាយ​ថា​៖ “ សម្រាប់​ពួក​យើង​ជនជាតិ​អ៊ីតាលី បើ​កាល​ណា​និយាយ​ពី​ពាក្យ​ផ្ទះ មាន​ន័យ​ធំធេង​ណាស់។ អ្នក​មាន​អារម្មណ៍​ថា​ បាត់បង់​អ្វី​ម្យ៉ាង​ “។

លោក​បាន​បន្ត​ថា​៖ “ វា​បាន​ក្លាយ​ជា​ភាព​ភ័យ​ខ្លាច​ដ៏​ខ្លាំង​។ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ ខ្ញុំ​ចាប់​ផ្ដើម​មាន​គម្លាត​ឃ្លាត​ឆ្ងាយ​ពី​មិត្តភ័ក្ដិ និង​ឪពុក​ម្ដាយ ដែល​ខ្ញុំ​កម្រ​នឹង​ជួប​ “ ។

Sarri ទើប​តែ​មក​ដល់​មក​ប្រទេស​អង់គ្លេស​បាន​ ១​ឆ្នាំ ហើយ​ក៏​បាន​ដឹកនាំ​ក្លឹប​ Chelsea ឈ្នះ​ពាន UEFA Europa League ហើយ​ក៏​ជា​ពាន​ផ្លូវការ​ដំបូង​ក្នុង​អាជីព​របស់​លោក​ផង​ដែរ។

យ៉ាងណាមិញ បើ​តាម​ពាក្យ​ចចាមអារ៉ាម​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ចុះ​កុងត្រា​ជាមួយ Juventus ដើម្បី​ជំនួស​កន្លែង​របស់​លោក Allegri ដែល​ចែក​ផ្លូវ​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​ កាល​ពី​ខែ​ឧសភា៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់