• 2019-05-28 13:02:14
  • បាល់ទាត់

Neymar ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ Captain ក្រុម​ប្រេស៊ីល ខណៈ Copa America នឹង​ឈាន​មក​ដល់

  • 2019-05-28 13:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint-Germain កីឡាករ​ Neymar ត្រូវ​បាន​ដក​ហូត​តំណែង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ដោយ​ជំនួស​ដោយ​មិត្ត​រួម​ក្រុម​របស់​គេ​គឺ ខ្សែ​ការពារ​ស្លាប​ស្ដាំ​កីឡាករ Dani Alves នេះ​បើ​តាម​ការ​ប្រកាស​របស់​គេហទំព័រ​របស់​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​ក្នុង​ថ្ងៃ​នេះ។

បើ​តាម​គេហទំព័រ​ដដែល​បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​ចិត្ត​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​គ្រូ​បង្វឹក​ក្រុម​ប្រេស៊ីល​លោក​ Tite បាន​ពិភាក្សា​ជាមួយ​ Neymar កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ក៏​បាន​ប្រាប់ Alves នៅ​ថ្ងៃ​អាទិត្យ​កំឡុង​ពេល​ហ្វឹកហាត់។

ខ្សែ​ការពារ​ស្លាប​រូប​នេះ​នឹង​ធ្វើ​ជា​ប្រធាន​ក្នុង​ប្រកួត​មិត្តភាព​ប៉ះ​នឹង​ប្រទេស​កាតា ប្រទេស​ហុងឌុយរ៉ាស់ និង​ជាពិសេស​គឺ​ព្រឹត្តិការណ៍ Copa America ឆ្នាំ២០១៩​ តែ​ម្ដង។

យ៉ាងណាមិញ មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ការ​ដកហូត​តំណែង​ប្រធាន​ក្រុម​ពី Neymar ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​ចិត្ត​បែប​នេះ​គឺ ដោយ​សារ​តែ​មួយ​រយៈ​ចុង​ក្រោយ​ Neymar មាន​បញ្ហា​ច្រើន​ពេក​ខាង​ឥរិយាបថ។

Neymar បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អចិន្ត្រៃយ៍​នៅ​ខែ​កញ្ញា ឆ្នាំ២០១៨។​ កីឡាករ​រូប​នេះ បាន​លេង​ឲ្យ​ប្រេស៊ីល​បាន ៩៦​ប្រកួត និង​រក​គ្រាប់​បាល់​បាន ៦០​គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់