- 2019-05-27 03:26:13
- ប្រដាល់
ប្រពន្ធ យ៉េន ឌីណា៖ បើចង់ប្រកួតវិញ ត្រូវវ៉ៃឲ្យខ្លាំងដូចមុន
- 2019-05-27 03:26:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធ យ៉េន ឌីណា៖ បើចង់ប្រកួតវិញ ត្រូវវ៉ៃឲ្យខ្លាំងដូចមុន
ចន្លោះមិនឃើញ
កីឡាករសាច់សខ្ចី យ៉េន ឌីណា សុំប្រពន្ធវិលចូលសង្វៀនគុនខ្មែរវិញ ប៉ុន្តែមានសន្យាត្រូវតែវ៉ៃឲ្យខ្លាំងដូចមុន ទើបព្រមឲ្យប្រឡូកក្នុងវិស័យនេះវិញ។
យ៉េន ឌីណា បានឲ្យដឹងថា ដោយសារចិត្តនៅស្រឡាញ់ ខណៈមិនទាន់មានមុខរបបអ្វីផ្សេងច្បាស់លាស់នៅឡើយ ដូច្នេះសម្រេចចិត្តសុំប្រពន្ធវិលចូលសង្វៀនគុនខ្មែរតែម្ដង។ បើទោះជាបានការយល់ព្រមពីភរិយាក្ដី ប៉ុន្តែរូបគេក៏បានសន្យាជាមួយប្រពន្ធថា នឹងខំប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាប្រកួតឲ្យខ្លាំងដូចអំឡុងពេលដែលខ្លួនកំពុងឡើងកូដពីមុនផងដែរ។
អ្នកប្រដាល់ដើមកំណើតពីខេត្តកោះកុងខាងលើនេះបន្ថែមទៀតថា ប្រពន្ធរបស់ខ្លួនបានផ្ដល់យោបល់ថា បើវ៉ៃវិញគឺត្រូវខំប្រឹងកុំបណ្ដោយដូចមុន។ ឌីណា ក៏សូមអរគុណចំពោះលោកគ្រូរបស់ខ្លួន រួមទាំងប្រិយមិត្តប្រដាល់ទាំងអស់ដែលតែងតែលើកទឹកចិត្ត និងគាំទ្ររូបគេតាំងពីដើមមកផងដែរ។
រំលឹកដែរថា កីឡាករ យ៉េន ឌីណា ផ្អាកប្រកួតគុនខ្មែរប្រហែល១ឆ្នាំមកហើយ ទើបតែវិលចូលសង្វៀនវិញបាន២ប្រកួតនោះទេ គឺលើកទី១ឈ្នះនៅសង្វៀន TV5 និងលើកទី២ ស្មើពិន្ទុជើងខ្លាំងថៃកាលពីថ្ងៃសុក្រ សប្ដាហ៍មុននៅសង្វៀនបាយ័ន៕
ទស្សនាសំដី យ៉េន ឌីណា
វីដេអូប្រកួត៖