• 2019-05-12 02:44:53
  • បាល់ទាត់

​Zidane អត់ដាក់ Bale ក្នុងបញ្ជីទេយប់នេះ បើទោះ​ជា​សាមី​ខ្លួន​ថា​មិន​ចង់ចេញពី Real ​ក៏​ដោយ​

  • 2019-05-12 02:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ​អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ដើម្បី​លេង​ជាមួយ​ក្រុម ​Real Sociedad ​នា​យប់​នេះ​ឡើយ ​បើ​ទោះ​ជា​រូបគេ​មិន​មាន​របួស​អ្វី​ក៏​ដោយ។

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​មិន​បាន​ដាក់​ឈ្មោះ Bale ​ឱ្យ​លេង​ឡើយ​នៅ​យប់​នេះ ​ហើយ​វា​ក៏​ជា​ប្រកួត​ទី​២​ដែរ ដែល​រូបគេ​មិន​មាន​ឈ្មោះ​លេង។ មាន​ប្រភព​ជា​ច្រើន​បាន​បញ្ជាក់​ថា​រូបគេ​នឹង​ចាកចេញ​ពី​ក្រុម​នា​រដូវ​ក្ដៅ​នេះ​ហើយ ​ព្រោះ​មិន​មាន​ឱកាស​បាន​លេង​ឡើយ។

ដោយ​ឡែក​បើ​យោង​តាម​ភ្នាក់ងារ​ទីផ្សារ​របស់ Bale ​វិញ ​បាន​បញ្ជាក់​ថា​កីឡាករ​វែល​ខាង​លើ​នេះ​មិន​ចង់​ចាកចេញ​ទៅ​ណា​ពី Real Madrid ​ឡើយ។ រូបគេ​ចង់​បន្ដ​លេង​នៅ​ក្រុម​នេះ​ទៀត ​បើ​ទោះ​ជា​បច្ចុប្បន្ន​មិន​មាន​ឱកាស​លេង​ក៏​ដោយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់