- 2019-05-10 13:45:27
- បាល់ទាត់
Neymar កំពុងជាប់ពិន័យទាំងក្នុងប្រកួតអឺរ៉ុប និងក្នុងប្រទេសបារាំង
- 2019-05-10 13:45:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar កំពុងជាប់ពិន័យទាំងក្នុងប្រកួតអឺរ៉ុប និងក្នុងប្រទេសបារាំង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar ក្នុងពេលនេះដែរកំពុងតែជាប់ពិន័យផ្ទួនៗ ដោយសារតែអាកប្បកិរិយារបស់ខ្លួន។http://news.sabay.com.kh/article/1137532
ជាក់ស្ដែងក្នុងថ្ងៃនេះដែរ សហព័ន្ធបាល់ទាត់បារាំង FFF បានដាក់បម្រាមដល់ Neymar មិនឲ្យលេងចំនួន ៣ប្រកួតគ្រប់ប្រកួតទាំងអស់ក្នុងប្រទេសបារាំង ចំពោះការប៉ះទង្គិចជាមួយអ្នកគាំទ្រ កំឡុងពេលឡើងយកមេដាយប្រាក់នៃពាន Coupe de France កាលពីខែមេសាកន្លងទៅ។ គណៈកម្មការវិន័យនៃបាល់ទាត់បារាំងក៏ព្យួរ Neymar ចំនួន ២ប្រកួតថែមទៀតដែរ។
ការពិន័យនេះធ្វើឲ្យ Neymar ខកខានការប្រកួតទាំងអស់ដែលនៅសល់ក្នុងរដូវកាលនេះ ដែលធ្វើឲ្យរូបគេត្រៀមខ្លួនទៅលេងឲ្យប្រេស៊ីលក្នុង Copa America នៅខែក្រោយ។
ចំណែកឯក្នុងប្រកួតអឺរ៉ុបវិញ កីឡាកររូបនេះនឹងខកខាន ៣ប្រកួតក្នុងវគ្គជម្រុះពូលនៃ UEFA Champions League បន្ទាប់ពី UEFA ពិន័យរូបគេ លើករណីបង្ហោះសារមើលងាយអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងប្រកួតរវាង PSG និង Manchester United នៅលើបណ្ដាញ Instagram៕
អានបន្ត៖