• 2019-05-10 07:47:56
  • បាល់ទាត់

រក​ឃើញ​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ Man Utd ទាយ​មើល​ជា​នរណា?

  • 2019-05-10 07:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង Luke Shaw បាន​ឈ្នះ​ពាន​កីឡាករ​​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​ Manchester United បន្ទាប់​​យក​ឈ្នះ​​លើ​មិត្ត​រួម​ក្រុម Paul Pogba និង Marcus Rashford។

កម្មវិធី​ប្រគល់​ពាន​រង្វាន់​នេះ​បាន​រៀបចំ​កាល​ពី​យប់​ម្សិលមិញ ដោយ​គេ​ឃើញ​មាន​វត្តមាន​អ្នក​ចាត់​ការ​លោក Ole Solskjaer ​និង​ក្រុម​កីឡាករ​របស់ Man Utd ជា​ច្រើន​ចូលរួម។ កីឡាករ​របស់​បិសាច​ក្រហម​ទាំង​អស់​​​បាន​ណាត់​គ្នា​ពាក់​ឈុត​ខ្មៅ ខណៈ​អ្នក​ខ្លះ​កាន់​ដៃ​គូ​ស្នេហ៍​មក​ចូលរួម។

Man Utd អស់​ឱកាស​​ប្រជែង​តំណែង​​ក្រុម​កំពូល​ទាំង​៤​ហើយ ក្រោយ​សប្ដាហ៍​មុន​លេង​ស្មើ​គ្នា​ជាមួយ Huddersfield ១-១។ អ្វី​ដែល​ពួក​គេ​រំពឹង​នៅ​ពេល​នេះ​​ប្រឹង​លេង​ឈ្នះ​សប្ដាហ៍​ចុងក្រោយ ដើម្បី​បាន​ទៅ​លេង Europa League ស្វ័យ​ប្រវត្តិ​ប្រសិន​បើ់ Arsenal ចាញ់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់