• 2019-05-09 12:54:18
  • បាល់ទាត់

Van der Sar ប្រាប់​ពី​កន្លែង​ដែល​ De Ligt នឹង​ទៅ​លេង​

  • 2019-05-09 12:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្លឹប​ Ajax លោក Edwin Van der Sar បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ Sky Sports Italia ថា​ ខ្សែ​ការពារ​វ័យ​ក្មេង​ Mathijs De Ligt នឹង​ទៅ​លេង​នៅ​ប្រទេស​អេស្ប៉ាញ ឬ​ប្រទេស​អង់គ្លេស​។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​គិត​ថា​ប្រកួត​ទាំង​នេះ​ជា​ប្រកួត​ចុង​ក្រោយ​របស់ De Ligt ហើយ តែ​ខ្ញុំ​សង្ឃឹម​ថា​គេ​នឹង​បង្កើន​សមត្ថភាព​បាន​ខ្ពស់ " ។

លោក​បាន​បន្ត​ថា​៖ " គេ​នៅ​ជាមួយ​ក្លឹប​តាំង​ពី​តូច​ ហើយ​នឹង​បន្ត​ទៅ​ក្លឹប​ធំៗ​ត​ទៀត​។ ខ្ញុំ​គិត​ថា​គេ​នឹង​ទៅ​លេង​នៅ​អង់គ្លេស​ ឬ​ អេស្ប៉ាញ " ។

ខ្សែ​ការពារ​ហុល្លង់​ដែល​ជា​ជើង​ឯក​ Golden Boy Award រូប​នេះ​ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ ហើយ​រូប​គេ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្លឹប​ធំៗ​មួយ​ចំនួន​ដូច​ជា Barcelona, Manchester United, Juventus, Manchester City និង​ Liverpool ជា​ដើម​ នេះ​បើ​តាម​ពាក្យចចាមអារ៉ាម​មួយ​ចំនួន៕

អាន​បន្ត​៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់