• 2019-05-09 01:44:14
  • បាល់ទាត់

​គ្រូ Spurs ​លត់​ជង្គង់​ស្រក់​ទឹក​ភ្នែក ​និង​អរគុណ​បាល់ទាត់​សម្រាប់​ភាព​រំជើបរំជួល​នេះ​

  • 2019-05-09 01:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Spurs ​ពិត​ជា​ធ្វើ​ឱ្យ​ក្រុម Ajax ​យំ​មិន​ចេញ​មែន ដោយ​អាច​វាយ​បក​យក​ឈ្នះ​ពួកគេ​វិញ​បាន ​ក្នុង​លទ្ធផល ​៣-២ ​សម្រាប់​ជើង​ទី​២ ​នៅ​យប់មិញ​នេះ​។

លទ្ធផល​ខាង​លើ ​អម​ជាមួយ​លទ្ធផល​ជើង​ទី​១ ដែល Ajax ​ឈ្នះ ១-០ ​ប៉ុន្តែ​ពួកគេ​នៅ​តែ​ធ្លាក់​ដដែល ព្រោះ​សរុប​ទៅ ៣-៣ ​Spurs ​ឡើង ​ដោយ​គិត​គ្រាប់​បាល់​ក្រៅ​ដី​បាន​ច្រើន​ជាង។ ការ​រក​បាន​៣​គ្រាប់​ពី​សំណាក់ ​Lucas Moura ​នេះ ​ហើយ​ជា​ពិសេស​គ្រាប់​ចុង​ក្រោយ​នាទី​៩០+៥ ​នោះ ​បាន​ធ្វើ​ឱ្យ​លោក Mauricio Pochettino អបអរ​ស្ទើរ​គាំង​បេះដូង​ទៅ​ហើយ។

លោក​សប្បាយ​ចិត្ត​ពេក រហូត​លត់​ជង្គង់​យំ​ជាមួយ​កីឡាករ ​ហើយ​បញ្ជាក់​ថា​៖ “អារម្មណ៍​នេះ ​ពិត​ជា​មិន​អាច​បរិយាយ​បាន​មែន ​ពិត​ជា​រំភើប​ខ្លាំង​ណាស់។ អរគុណ​បាល់ទាត់ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្គាល់​រសជាតិ​នេះ​”។ ​រំលឹក​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា Spurs ​ឡើង​ដល់​វគ្គ​នេះ ពិត​ជា​មិន​គួរ ឱ្យ​ជឿ​ឡើយ ត្បិត​អី​ពួកគេ​មិន​បាន​ចំណាយ​លុយ​១​រៀល​ដើម្បី​ទិញ​កីឡាករ​ណា​ម្នាក់​ឡើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់