• 2019-04-29 03:47:33
  • បាល់ទាត់

តើ​នរណា​ជា​ម្ចាស់​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ជាង​គេ​ប្រចាំ Premier League រដូវ​កាល​នេះ?

  • 2019-04-29 03:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raheem Sterling បាន​គ្រង​ពាន​​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ជាង​គេ​ប្រចាំ Premier League រដូវ​កាល​២០១៨-១៩ ដែល​ការ​ប្រគល់​​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ឡុងដ៏​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

កីឡាករ​សញ្ជាតិ​អង់គ្លេស​ឈ្នះ​ពាន​មួយ​នេះ​ បន្ទាប់​ពី​វ៉ា​មិត្ត​រួម​ក្រុម Bernardo Silva ខ្សែ​ការពារ Trent Alexander-Arnold របស់​ Liverpool ខ្សែ​ប្រយុទ្ធ​របស់ Manchester United កីឡាករ Marcus Rashford និង David Brooks របស់ Bournemouth។

រដូវកាល​នេះ​កីឡាករ​​វ័យ​២៤​ឆ្នាំ​​រក​បាន​១៧​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ Man City ៣២​ប្រកួត​នៅ Premier League។ Sterling ក៏​ស្ថិត​ក្នុង​បញ្ជី​​ចុងក្រោយ​ប្រជែង​ពាន​កីឡាករ​ឆ្នើម​ជាង​គេ​របស់ PL ប៉ុន្តែ​ពាន​រង្វាន់​បាន​ធ្លាក់​ទៅ​លើ​ដៃ​ខ្សែ​ការពារ Virgil van Dijk របស់ Liverpool៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់