• 2019-04-25 08:39:42
  • ប្រដាល់

ចុម​! បឺត​ ខាំ​ ទាយ​ថា​ សុខ​ ធី​ អាច​នឹងឈ្នះ​​ Rodtang​ អាច​វ៉ៃឲ្យសន្លប់​ទៀត​ផង

  • 2019-04-25 08:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​ និង​ជា​កីឡាករ​វ៉ៃ​ក្បាច់​ម្នាក់​ដែរ​នោះ​ បឺត​ ខាំ​ លើក​ឡើង​ក្នុង​ហ្វេសបុក​ផ្ទាល់​ខ្លួន​ថា​ សុខ​ ធី​ អាច​នឹង​ឈ្នះ​អ្នក​ប្រដាល់​ជួរ​មុខ​របស់​ថៃ​ Rodtang​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ One​ ខាង​មុខ​នេះ។​

បឺត​ ខាំ​ លើក​ហេតុ​ផល​ថា​ សុខ​ ធី​ រឹង​ហើយ​ល្អ​បិទ​ ស៊ុហ្វ​ល្អ​ហើយ​វ៉ៃ​ញ៉ាប​ជាង​មុន​ ពូកែ​វ៉ៃ​ក្បាល​ពោះ​ជា​កីឡាករ​ជប៉ុន​ Nasukawa។​ ចំណែក​កណ្ដាប់​ដៃ​របស់​ សុខ​ ធី​ អាច​ធ្ងន់​ជាង​ Rodtang​ ដូច្នេះ​ហើយ​ទើប​អតីត​លេង​គុន​ខ្មែរ​ខាង​លើ​ទាយ​ថា​អាចនឹងឈ្នះ​នា​ការ​ប្រកួត​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅ​ក្នុង​ប្រទេស​ថៃ​ខាង​មុខ​នេះ៕​

ហ្វេសបុក បឺត ខាំ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម