• 2019-04-23 06:52:41
  • ប្រដាល់

​អ្នក​ជំនាញ​ប្រដាល់​ថៃ​៣​នាក់ ​ថា ​Rodtang ​នឹង​ឈ្នះ សុខ ធី ​នៅ​សង្វៀន ONE

  • 2019-04-23 06:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ប្រដាល់​ថៃ ​៣​នាក់ ​បាន​ទស្សទាយ​លទ្ធផល​ថា ​សុខ ធី ​របស់​កម្ពុជា ​នឹង​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​អ្នក​ប្រដាល់​ដែក​ថែប Rodtang ​របស់​ប្រទេស​ថៃ​មិន​ខាន។

សុខ ធី នឹង​ឡើង​សង្វៀន​ One Championship ​នៅ​ថ្ងៃ​ទី​១០​ខែ​ក្រោយ​នេះ ​ត​ទល់​ជើង​ខ្លាំង​ថៃ Rodtang ​ដែល​គេ​និយម​ហៅ​ថា ​អ្នក​ប្រដាល់​ដែក​ថែប។ មុន​ការ​ប្រកួត​នេះ​កើត​ឡើង ​វិបសាយ​ KleyKley ​បាន​សម្ភាសន៍​អ្នក​ជំនាញ​ខាង​ប្រដាល់​ថៃ​ដល់​ទៅ​៣​នាក់ ​ដោយ​ក្នុង​នោះ ពួកគេ​បាន​ជ្រើស​យក Rodtang ​ជា​អ្នក​ឈ្នះ​ទាំង​អស់។

លោក Poptorn Roongsamai មកពី​ទស្សនា​វដ្ដី Champ Boxing Magazine ​និង​លោក Pornchai Udomsomporn មកពី​ទស្សនា​វីដេអូ​ប្រដាល់ Muay Too Magazine ​គិត​ថា ​សុខ ធី ​នឹង​ចាញ់​ពិន្ទុ ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ។ ស្រប​ពេល​លោក​ Sroi Mungmee ​មកពី​ទស្សនាវដ្ដី​ Khaosod ​បាន​គិត​ថា​គូ​នេះ នឹង​មាន​អ្នក​សន្លប់​មិន​ខាន។ លោក​ជ្រើស​រើស​យក Rodtang ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់