• 2019-04-20 07:40:07
  • បាល់ទាត់

Guardiola ថ្លែង​សារ​បារម្ភ​មុន​ប៉ះ​ Spurs ម្តង​ទៀត​នៅ Premier League

  • 2019-04-20 07:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​សារភាព​ថា​លោក​មិន​ដឹង​ថា​បរាជ័យ​លើ​ក្រុម Tottenham Hotspur នៅ​ក្នុង​ក្របខ័ណ្ឌ Champions League អាច​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ Man City នៅ​ចុង​រដូវ​កាល​ឬ​យ៉ាង​​ណា​ទេ។

ក្រុម​រហស្សនាម​មេឃ​ខៀវ ធ្លាក់​ចេញ​ពី​ពាន​កំពូល​​របស់​ទ្វីប​អឺរ៉ុប​ក្រោយពី VAR បដិសេធ​គ្រាប់​បាល់​របស់ Raheem Sterling នៅ​នាទី​៩២ ដោយសារ Sergio Aguero offside។

Guardiola សង្ឃឹម​ថា​ក្រុម​របស់​លោក​អាច​នឹង​សងសឹក Tottenham នៅ​ទឹកដី Etihad នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ។

"យើង​នឹង​មើល​នៅ​ថ្ងៃ​នេះ​ថា​តើ​កីឡាករ​យើង​​ធ្វើ​ចិត្ត​បាន​ឬ​នៅ។ ​ទាំង​ស្មារតី និង កាយសម្បទា ​យើង​នឹង​កាត់​ក្តី​នៅ​រាត្រី​នេះ ដូច​ដែល​យើង​នឹង​ចាប់ផ្ដើម​លេង​ឆាប់ៗ។ យើង​​ចាំ​មើល​​ជម្រើស​កីឡាករ​របស់​យើង"។

ក្រោយ​ក្តីសុបិន​លើក​ពាន​៤​ក្នុង​១​រដូវ​កាល​របស់ Guardiola បាន​រលាយ​សូន្យ គ្រូ​បង្វឹក​អេស្ប៉ាញ​នឹង​​ផ្តោត​លើ​ការ​យក​ឈ្នះ​ពាន​២​ដែល​នៅ​សល់ ខណៈ​ដែល​ក្រុម​របស់​លោក Mauricio Pochettino ក៏​នឹង​មិន​ទុក​ជើង​ដែរ បើ​ពុំ​នោះ​ទេ​ការ​រក្សា​តំណែង​ក្រុម​កំពូល​តារាង​ទាំង​៤​នឹង​កាន់​តែ​ពិបាក៕

អាន៖ តើ Arsenal, Tottenham ឬ Chelsea មួយ​ណា​ជា​ក្រុម​ល្អ​បំផុត​នៅ​ទីក្រុង​ឡុង?

អាន៖ Richarlison ៤ ឆ្នាំ​មុន ​រក​តែ​ស្បែក​​ជើង​ថ្មី​មួយ​គូ​ពាក់​មិន​បាន ឥឡូវ​ក្លាយ​ជា​កីឡាករ​ឆ្នើម​​

ប្រភព៖ Manchestereveningnews ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់