• 2019-04-15 01:52:55
  • បាល់ទាត់

Klopp ​៖ ប្រវត្តិ​សាស្ត្រ​មិន​ច្រំ​ដែល​ទេ ​សម្រាប់ Liverpool ​យើង​កាន់​តែ​កៀក​ពាន​ហើយ​

  • 2019-04-15 01:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ

ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ២-០ ​ដែល​ជា​ប្រកួត​មួយ​ពិបាក​សម្រាប់​ពួកគេ ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់​ក្នុង​ដៃ។

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​៥​ឆ្នាំ​មុន ​ក្រុម Liverpool ​ក៏​មាន​ឱកាស​លើក​ពាន​ដូច​ឆ្នាំ​នេះ​ដែរ ប៉ុន្តែ​ពេល​ជួប Chelsea ​លទ្ធផល​គឺ​ពួកគេ​បាន​ត្រឹម​ខក​ចិត្ត​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​នៅ​ឆ្នាំ​នេះ​វិញ ​ហង្ស​ក្រហម​មិន​ឱ្យ​ច្រំ​ដែល​ឡើយ ពោល​គឺ​ពួកគេ​អាច​​យក​ឈ្នះ​លើ​ក្រុម Chelsea ​បាន ហើយ​ក៏​ឈរ​នៅ​កំពូល​តារាង​លីគ​អង់គ្លេស​បណ្ដោះអាសន្ន​សិន​ដែរ ​ព្រោះ Man City ​សល់​១​ប្រកួត​ក្នុង​ដៃ។

លោក Klopp ​បាន​និយាយ​ចំពោះ​លទ្ធផល​នៅ​យប់មិញ​នេះ​ថា ​ជា​លទ្ធផល​ល្អ​គាប់​ចិត្ត ​ហើយ​ក៏​មិន​ឱ្យ​ដូច​៥​ឆ្នាំ​មុន​ដែរ។ ​ការ​ប្រដេញ​ពាន​រង្វាន់​ជាមួយ Man City ​នឹង​បន្ដ​រហូត​ដល់​ចប់​រដូវ​កាល ​ទើប​ដឹង​ក្រុម​ណា​លើក​ពាន ​ហើយ​ប្រសិន​បើ​ក្រុម​របស់​លោក Pep ​របូត​១​ប្រកួត​ណា ​នោះ Liverpool ​នឹង​គ្រង​ជើង​ឯក​ឆ្នាំ​នេះ​មិន​ខាន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់