• 2019-04-12 01:55:06
  • បាល់ទាត់

Marcos Alonso ឡើង​ទៅ​តែត​ចុង​ម៉ោង ជួយ Chelsea ឈ្នះ​ក្រៅ​ដី​លើ​ក្រុម​របស់​ឆេក

  • 2019-04-12 01:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោ​ខៀវ​ Chelsea ធានា​សុវត្ថិភាព​មួយ​មួយ​កម្រិត​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រៅ​ដី​លើ​ក្រុម​របស់​​ប្រទេស​ឆេក Slavia Prague លទ្ធផល ១-០ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​  Europa League។

មួយ​គ្រាប់​កើត​ឡើង​របស់ Chelsea កើត​ចេញ​នៅ​នាទី​៨៦​ឯណោះ ដែល​ជា​ការ​តែត​បញ្ចូល​ទី​ពី​ខ្សែ​ការពារ Marcos Alonso។ គុណសម្បត្តិ​កើត​ចេញ​ពី​ខ្សែ​បម្រើ​ប្រេស៊ីល Willian បាន​ចោះ​កាត់​យ៉ាង​ល្អ​ទៅ​ក្នុង​តំបន់​គ្រោះថ្នាក់ បន្ទាប់​មក Alonso ក៏​បាន​អុក​មួយ​ក្បាល​ចូល​ទី​តែ​ម្ដង។

ការ​ប្រកួត​ជើង​ទី​​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ។ ចំណែក​គូ​សំខាន់​ផ្សេង​ទៀត​ដែល​ប្រកួត​យប់​មិញ​ដូច​គ្នា Villarreal ចាញ់​ក្នុង​ផ្ទះ​ខ្លួន​ឯង ៣-១ ក្រោម​ថ្វី​ជើង​ក្រុម​រួម​លីគ Valencia ខណៈ Benfica ឈ្នះ ៤-២ លើ Frankfurt និង Arsenal ឈ្នះ ២-០ លើ Napoli៕ ​​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់