- 2019-04-11 06:24:03
- ប្រដាល់
ធន់ សុភា៖ ម៉ឺន សុភា ទើបចាប់ផ្ដើមឡើងវិញបែបនេះ មិនទាន់ល្អភ្លាមទេ
- 2019-04-11 06:24:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធន់ សុភា៖ ម៉ឺន សុភា ទើបចាប់ផ្ដើមឡើងវិញបែបនេះ មិនទាន់ល្អភ្លាមទេ
ចន្លោះមិនឃើញ
គ្រូប្រដាល់ល្បីឈ្មោះ ធន់ សុភា បញ្ជាក់ថាកូនសិស្សរបស់ខ្លួន ម៉ឺន សុភា ទើបចាប់ផ្ដើមប្រកួតវិញបែបនេះ សមត្ថភាពមិនទាន់ល្អដូចដើមវិញឡើយ ខណៈការហ្វឹកហាត់ក៏មិនហ៊ានបុកខ្លាំងនោះទេសន្សឹមៗសិន។
លោក ធន់ សុភា គ្រូប្រចាំសមាគមប្រដាល់ក្រសួងការពារជាតិ បានឲ្យដឹងថា ១ប្រកួតមុនរបស់ ម៉ឺន សុភា គឺនៅមិនទាន់ល្អទេ នៅគាំងៗពេលវ៉ៃចេញ។ សម្រាប់ការប្រកួតស្អែកគ្រូប្រដាល់រូបនេះ សង្ឃឹមថាកូនសិស្សរបស់ខ្លួនធ្វើបានល្អ។
អតីតជើងខ្លាំងគុនខ្មែរខាងលើនេះបន្ថែមថា ប្រហែលជា ៣-៤ប្រកួតទៀត ម៉ឺន សុភា នឹងល្អឡើងវិញ ទាំងកម្លាំងស៊ុហ្វក៏ដូចជាស្នៀតប្រយុទ្ធ។ បច្ចុប្បន្នលោកមិនសូវហ៊ានបុកបង្ហាត់ខ្លាំងនោះឡើយ ពោលបង្កើនពីមួយប្រកួតទៅមួយប្រកួត ព្រោះខ្លាចបាក់ដោយសារតែគេទើបចាប់ផ្ដើមឡើងវិញ។
កីឡាករ ម៉ឺន សុភា ដែលជាកូនសិស្សរបស់លោក ធន់ សុភា ហើយនឹងត្រូវឡើងប្រកួតស្អែកនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ ចាប់ពីម៉ោង៧យប់តទៅ។ នេះជាការប្រកួតទី៣ហើយសម្រាប់អ្នកលេងកណ្ដាប់ដៃរូបនេះ បន្ទាប់ពីព្យាបាលរបួស និងរៀបការភរិយាថ្មីថ្មោងកន្លងទៅនេះ៕