• 2019-03-27 08:05:42
  • វិភាគ

កីឡាករ Barcelona ៣​រូប​អាច​នឹង​ចាកចេញ​ពី​ក្លឹប ក្រោយ​ចប់​រដូវ​កាល​នេះ

  • 2019-03-27 08:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid កំពុង​តែ​ញាប់ដៃញាប់ជើង​រៀបចំ​ក្រុម​ឡើង​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក  Zinedine Zidane បន្ទាប់​ពី​ស្ថានភាព​ក្រុម​ចុះ​ទន់​ខ្សោយ​រដូវ​កាល​នេះ។ ប៉ុន្តែ​សម្រាប់ Barcelona វិញ កំពុង​តែ​មាន​បញ្ហា​​តិចតួច ដោយ​កីឡាករ​សំខាន់​៣​រូប​អាច​នឹង​សម្រេច​ដើរ​ចេញ​ពី Nou Camp ពេល​ចប់​រដូវ​កាល​នេះ។ តាម​ការ​ដឹង​កីឡាករ​៣​រូប​នេះ​មាន៖  Ivan Rakitic,  Philippe Coutinho និង Samuel Umtiti។

១. Ivan Rakitic

កីឡាករ​សញ្ជាតិ​ក្រូអាត​សំបូរ​បទពិសោធន៍​មាន​ការ​ទាក់ទង​​ជាមួយ​នឹង​ចាកចេញ បន្ទាប់​ពី Barca បាន​ចំណាយ​ប្រាក់​ទិញ​យក​កីឡាករ​វ័យ​ក្មេង Frenkie De Jong ដែល​នឹង​ត្រូវ​ចូលរួម​ជាមួយ​ក្លឹប​នៅ​រដូវកាល​ក្រោយ។ Rakitic មាន​ការ​ចង់​បាន​ពី​ក្លឹប​នៅ Premier League ដូច​ជា Manchester United និង Chelsea។ ក្នុង​នោះ ក្លឹប​យក្ស​របស់​​អ៊ីតាលី Juventus និង Inter Milan ក៏​ចាប់​អារម្មណ៍​ដូច​គ្នា រង​ចាំ​ការ​ដាក់​​តម្លៃ​ពី Barcelona។

​២.​ Philippe Coutinho

Coutinho ក៏​មាន​ការ​ទាក់ទង​ចង់​ចេញ​ដូច​គ្នា ដោយ​សារ​តែ​មិន​សូវ​ស្ថិត​នៅ​ជម្រើស​ក្នុង​ក្លឹប Barcelona។ ក្លឹប​នៅ Premier League កំពុង​តែ​មាន​ចិត្ត​ចង់​នាំ​យក​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ត្រលប់​ទៅ​​អង់គ្លេស​វិញ ត្បិត Paris Saint-Germain ក៏​ជា​គោលដៅ​មួយ​សម្រាប់ Coutinho។

៣. Samuel Umtiti

ខ្សែ​ការពារ​សញ្ជាតិ​បារាំង​​ត្រូវ​បាន​ញាំញី​ដោយ​សារ​របួស​ជង្គង់​ពេញ​មួយ​រដូវ​កាល ហើយ​លោក Ernesto Valverde កំពុង​តែ​ពិចារណា​កាត់​ទំនាក់ទំនង​ជាមួយ​គេ ដើម្បី​រក​អ្នក​ថ្មី​មក​ជំនួស។ ខ្សែ​ការពារ​ហូឡង់ Matthijs De Ligt បាន​លេច​ពាក្យ​ចចាមអារ៉ាម​ពិចារណា​​ចង់​ចូលរួម​ជាមួយ​មិត្តរួម​ជាតិ De Jong មក​កាន់​ Barcelona៕​​​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់