• 2019-03-15 02:01:53
  • បាល់ទាត់

Arsenal វាយ​បក​ជើង​ទី​២​យ៉ាង​អស្ចារ្យ ឡើង​​វគ្គ​៨​ក្រុម Europa League

  • 2019-03-15 02:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League បន្ទាប់​ពី​វាយ​បក​ជើង​ទី​ពីរ​យក​ឈ្នះ​ក្រុម​មក​ពី​បារាំង Rennes ៣-០ កាល​ពី​យប់​មិញ។

ជា​រឿង​ភ្ញាក់​ផ្អើល កាល​ពី​ជើង​ទី​មួយ​ក្នុង​ទឹក​ដី​ប្រទេស​បារាំងArsenal ​បាន​​ភ្លាត់​ចាញ់​ដល់​ទៅ ៣-១ ឯណោះ។ យ៉ាងណាមិញ​​សម្រាប់​ជើង​ទី​ពីរ​ក្រុម​លោក Unai Emery បាន​សាង​ភាព​មិន​គួរ​ឲ្យ​ជឿ​លេច​ឡើង។

ខ្សែ​ប្រយុទ្ធPierre-Emerick Aubameyang ជា​អ្នក​រក​គ្រាប់​ដំបូង​នៅ​នាទី​ទី​៥ មុន​ពេល Ainsley Maitland-Niles រក​បាន​គ្រាប់​ទី​​ពីរ​នៅ​១០​នាទី​បន្ទាប់។ នាទី​៧២ Aubameyang ដដែល​រក​បាន​គ្រាប់​ទី​ពីរ​របស់​និង​ជា​គ្រាប់​ទី​៣​សម្រាប់ Arsenal គ្រប់គ្រាន់​ឲ្យ​ពួក​គេ​ឈ្នះ​ឈាន​ទៅ​វគ្គ​បន្ត។ ៨​ក្រុម​ដែល​បាន​​ឡើង​ទៅ​វគ្គ Quarter Final មាន​ដូច​ជា៖ Slavia Prague, Arsenal, Chelsea, Frankfurt, Napoli, Benfica, Valencia និង Villarreal៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់