• 2019-03-14 11:47:10
  • បាល់ទាត់

Pique សង្ឃឹម​ថា​ គ្រូ Barca ឲ្យ​ខ្លួន​លេង​ជា​ខ្សែ​ប្រយុទ្ធ

  • 2019-03-14 11:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Barcelona កីឡាករ​ Gerard Pique បាន​លើកឡើង​ក្រោយ​ពី​ប្រកួត​រវាង​ក្លឹបBarcelona និង​ក្លឹប​ Lyon ​​ថា​ ខ្លួន​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​គ្រូ​បង្វឹក​របស់​ខ្លួន​លោក Ernesto Valverde ដើម្បី​ឲ្យ​ដាក់​ខ្លួន​លេង​ជា​ខ្សែ​ប្រយុទ្ធ​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ពេល​ខ្ញុំ​ឃើញ​ Luis Suarez រាង​ហត់​បន្តិច​ ពេល​នោះ​ខ្ញុំ​សុំ​គ្រូ​បង្វឹក​ទៅ​លេង​នៅ​តំបន់​ប្រយុទ្ធ​។ ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​អាច​បញ្ចុះបញ្ចូល​គាត់​បាន។ ខ្ញុំ​តែងតែ​ចង់​ជួយ​លេង​នៅ​តំបន់​នេះ​ណាស់ " ។

ក្នុង​ប្រកួត​ជើង​ទី២ ប៉ះ​នឹង​ក្លឹប​បារាំង​ Lyon នៅ​ទឹកដី​ Camp Nou ខ្សែ​ការពារ​ពាក់​អាវ​លេខ ៣ របស់​ក្លឹប​ Barcelona រូប​នេះ បាន​ចូល​លេង​ពេញ​ ៩០​នាទី និង​រក​បាន​ ១​គ្រាប់ ក្នុង​នាទី​ទី ៨១។

ក្នុង​រដូវ​កាល ២០១៨/១៩នេះ Gerard Pique រក​បាន ៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៣៩​លើក​គ្រប់​កម្មវិធី​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់