- 2019-03-13 11:27:19
- បាល់ទាត់
មកដឹងពី កំណត់ត្រាល្អៗមួយចំនួនរបស់ Ronaldo នៅក្នុង UCL
- 2019-03-13 11:27:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពី កំណត់ត្រាល្អៗមួយចំនួនរបស់ Ronaldo នៅក្នុង UCL
ចន្លោះមិនឃើញ
ខាងក្រោមនេះ ជាកំណត់ត្រាល្អៗមួយចំនួនរបស់ Ronaldo នៅក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប៖
១. Ronaldo ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុង UEFA Champions League ដោយរកបាន ១២៥គ្រាប់។
២. ខ្សែប្រយុទ្ធ Juventus រូបនេះ រកបាន Hat-Trick ច្រើនជាងគេ ដោយរកបាន ៨ដងក្នុងកម្មវិធីនេះ (ស្មើនឹងខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Lionel Messi)។
៣. កីឡាកររូបនេះ ជាកីឡាករតែមួយគត់ដែលរកគ្រាប់បាល់ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ចំនួន ៣ដងផ្សេងគ្នា។
៤. អតីតខ្សែប្រយុទ្ធ Real Madrid រូបនេះ ជាកីឡាករតែមួយគត់ ដែលរកគ្រាប់បាល់ក្នុងប្រកួតលំដាប់កំពូលអឺរ៉ុបចំនួន ១១ប្រកួតជាប់ៗគ្នា (រដូវកាល ២០១៥/១៦)។
៥. ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ ជាកីឡាករតែមួយគត់ ដែលរកគ្រាប់បាល់ក្នុងវគ្គចែកពូលទាំង ៦ប្រកួត (រដូវកាល ២០១៧/១៨)។
៦. Ronaldo ក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ UEFA Champions League ក្នុងមួួរដូវកាលផងដែរ ដោយរកបានចំនួន ១៧គ្រាប់ (រដូវកាល ២០១៣/១៤)។
៧. កីឡាកររូបនេះ ជាកីឡាករតែមួយគត់ដែលរកគ្រាប់បាល់បាន ១០គ្រាប់ ប៉ះនឹងក្រុមតែមួយ (ប៉ះនឹងក្លឹប Juventus)។
៨. អតីតខ្សែប្រយុទ្ធក្លឹប Manchester United រូបនេះ ជាកីឡាករដំបូងបង្អស់ដែលរកគ្រាប់បាល់បាន ៥០គ្រាប់ ក្នុងវគ្គជម្រុះ (ចាប់ពីវគ្គ ១៦ក្រុម តទៅ)។
៩. Ronaldo ជាកីឡាករដែលឈ្នះពាន UEFA Champions League បានច្រើនបំផុត ដោយឈ្នះចំនួន ៥លើក៕