• 2019-03-11 02:04:56
  • បាល់ទាត់

Balotelli ធ្វើ​បាន​កំណត់ត្រា​ពិសេស​មួយ ជាមួយ​ក្លឹប​ថ្មី Marseille 

  • 2019-03-11 02:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mario Balotelli បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​រយៈពេល​៤៥​ឆ្នាំ​ដែល​អាច​រក​គ្រាប់​បាន​ក្នុង​ការ​បង្ហាញខ្លួន​៤​ប្រកួត​ដំបូង​ឲ្យ Marseille នៅ Ligue 1  សម្រាប់​ការ​ប្រកួត​ក្នុង​ផ្ទះ។

កាល​ពី​យប់​មិញ​កីឡាករ​សញ្ជាតិ​អ៊ីតាលី​​អាច​រក​បាន​១​គ្រាប់​ ជួយ Marseille យក​ឈ្នះ​ក្លឹប​ចាស់​របស់​គេ Nice ក្នុង​លទ្ធល ១-០។ អតីត​កីឡាករ​របស់ Manchester City និង Liverpool បាន​ចាកចេញ​ពី Nice មក​កាន់ Marseille កាល​ពី​ខែ​មករា​កន្លង​ទៅ និង​រក​បាន​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លូន​៧​ប្រកួត។

Balotelli រក​​បាន​គ្រាប់​ ពេល​​ដែល​មាន​ការ​បញ្ជូន​ពី​កីឡាករ Lucas Ocampo ជួយ​ឲ្យMarseille រក្សា​តំណែង​លេង​៤​នៅ Ligue 1។ Marseille ដែល​​មិន​ទាន់​ចាញ់​នៅ​៦​ប្រកួត​ចុងក្រោយ កំពុង​គម្លាត​៣​ពិន្ទុ​ពី​ក្រុម​តំណែង​លេង​៣ Lyon ដែល​ជា​ទីតាំង​អាច​លេង Champions League រដូវ​កាល​ក្រោយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់