• 2019-03-07 03:15:07
  • វិភាគ

អតីត​អាជ្ញាកណ្ដាល​ PL ពន្យល់​​ហេតុផល​ដែល PSG​ ត្រូវ​ពិន័យ​ប៉េណាល់ទី

  • 2019-03-07 03:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​អាជ្ញាកណ្ដាល​របស់ Premier League លោក Peter Walton និយាយ​ថា ការ​ដែល Manchester United ទទួល​បាន​បាល់​ប៉េណាល់ទី​ចុងម៉ោង​គឺ​ជា​រឿង​ត្រឹមត្រូវ។

អ្នក​គាំទ្រ​របស់ Paris Saint-Germain ហាក់​មិន​សប្បាយ​ចិត្ត​ឡើយ ​ដោយ​សារ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​យប់​មិញ​សម្រេច​ចិត្ត​ផ្ដល់​បាល់ប៉េណាល់​ឲ្យ Man Utd ក្រោយ​កីឡាករ Presnel Kimpembe ព្យាយាម​លោត​បាំង​បាល់​​ពី​ការ​ទាត់​របស់  Diogo Dalot។ អាជ្ញាកណ្ដាល Damir Skomina បាន​ចង្អុល​​បាល់​ប៉េណាល់ទៅ ក្រោយ​ពិនិត្យ​មើល​ VAR ​ឃើញ​ថា​បាល់​នោះ​ប៉ះ​ដៃ។

Marcus Rashford ជា​អ្នក​សម្រេច​បាល់​ប៉េណាល់ទី​​ជួយ Man Utd ឈ្នះ​បាន​ឡើង​​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។ ត្បិត​អតីត​កីឡាករ​របស់​បិសាច​ក្រហម​មួយ​ចំនួន​ដូច​ជា Rio Ferdinand, Michael Owen និង Owen Hargreave យល់​ថា​ការ​សម្រេច​ចិត្ត​ពិន័យ​នេះ​ខុស តែ​លោក Walton បាន​បក​ស្រាយ​ថា​ ត្រូវ។

​Walton បាន​ពន្យល់​ថា សម្រាប់​លោក​​បើ​តាម​ច្បាប់​បាន​ចែង​ការ​ពិន័យ​នេះ​គឺ​ត្រឹមត្រូវ។ មើល​តាម​សកម្មភាព Kimpembe បាន​លោត​បែរ​ខ្នង​​​​ដើម្បី​បិទ​បាល់ ប៉ុន្តែ​គេ​មិន​បាន​គ្រប់គ្រង​ដៃ​របស់​កុំ​ឲ្យ​ចេញ​ពី​ខ្លួន​នោះ​ទេ។ អាជ្ញាកណ្ដាល​បាន​ផ្ដោត​ចាប់​កំហុស​ធំ​​លើ​ដៃ ដែលវា​ឃ្លាត​ចេញ​មក​ក្រៅ៕ ​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់