• 2019-03-06 04:01:27
  • វិភាគ

រជ្ជកាល​របស់ Real Madrid ធ្លាក់​ចុះ​ ក្រោយ​បាត់បង់​អធិរាជ Ronaldo

  • 2019-03-06 04:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

២០១៨-១៩ ជា​រដូវ​កាល​អាប់អួ​បំផុត​សម្រាប់​ក្រុម Real Madrid នៅ​៨​រដូវ​កាល​ចុងក្រោយ​ ចាប់​តាំង​ពី​ការ​ចាកចេញ​របស់​តួ​ឯក Cristiano Ronaldo។

ជា​ការ​ពិត​ក្នុង​រដូវ​កាល​នេះ Real ស្ទើរ​តែ​បាត់​​ពាន​ក្នុង​ដៃ​អស់​ទៅ​ហើយ​ក្នុង​នោះ ពួក​គេ​ធ្លាក់​ចេញ​ពី​ពាន Copa del Rey ដោយ​សារ​តែ​ Barcelona។ Madird ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អធិរាជ​ក្នុង​ពាន Champions League តែ​រដូវ​កាល​នេះ​បែរ​ជា​ធ្លាក់​ក្រោយ​ស្នៀត​របស់ Ajax ទៅ​វិញ។ ចំពោះ​ការ​ប្រជែង​ពាន La Liga ក៏​ស្ថិត​នៅ​ឆ្ងាយ​ពី​ដៃ ពោល Real គម្លាត​ដល់​១២​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Barcelona ស្របពេល​សល់​១២​ប្រកួត​ទៀត។

ការ​បាត់​បង់​​កីឡាករ​ឆ្នើម​ Ronaldo​ ត្រូវ​បាន​គេ​ជឿ​ថា​ក៏​ជា​ផ្នែក​ដែល​ធ្វើ​ក្រុម​ធ្លាក់​ចុះ។ ការ​ចាកចេញ​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ទៅ​កាន់​ក្លឹប Juventus បាន​ប៉ះ​ពាល់​ដល់​ទឹក​​ចិត្ត​កីឡាករ​មួយ​ចំនួន។ តំបន់​ប្រយុទ្ធ​​របស់​ក្រុម​លែង​មុត​ស្រួច​ដូច​មុន ត្បិត​ Gareth Bale ត្រូវ​ក្លឹប​រំពឹង​មក​ជំនួស​កន្លែង​របស់ Ronaldo តែ​គេ​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ ខណៈ​ Vinicius Junior នៅ​ក្មេង​ខ្ចី​។

អំឡុង​ពេល​លេង​នៅ​អេស្ប៉ាញ ​ Ronaldo គឺ​ជា​ម៉ាស៊ីន​រក​គ្រាប់​​របស់​ក្រុម ហើយ​គេ​ក៏​ជា​ចំណុច​ប្រយុទ្ធ​​ចាំបាច់​ ពោល​មិត្តរួម​ក្រុម​ទាំង​អស់​តែងតែ​សម្លឹង​មើល​​គេ​ពេល​ដែល​កាលៈទេសៈ​ត្រូវ​បញ្ចប់​ទី។ បញ្ហា​ធំ​របស់​ក្លឹប​មួយ​ទៀត​គឺ​មិន​ចំណាយ​លុយ​ទិញ​កីឡាករ​សម្បូរ​បទពិសោធន៍​ចូល​ថ្មី ដោយ​ប្រឹង​បណ្ដុះ​​ទុក​ឱកាស​​យុវជន​ក្មេង​ៗ។

មើល​កំណត់ត្រា​ ៨​រដូវ​កាល​ចុងក្រោយ ពេល Ronaldo នៅ​ជាមួយ Real តើ​បាន​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ណា​ខ្លះ​នៅ UCL?

​២០១០-២០១១៖ ឈាន​ដល់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

​​២០១១-២០១២៖ឈាន​ដល់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

២០១២-២០១៣៖ ឈាន​ដល់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

២០១៣-២០១៤៖ ឈ្នះ​ជើងឯក

២០១៤-២០១៥៖ឈាន​ដល់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

២០១៥-២០១៦៖ឈ្នះ​ជើងឯក

២០១៦-២០១៧៖ឈ្នះ​ជើងឯក

២០១៧-២០១៨៖ឈ្នះ​ជើងឯក

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់