• 2019-02-22 11:38:56
  • បាល់ទាត់

FIFA ដាក់​បម្រាម​​Chelsea ​មិន​ឲ្យ​នាំ​ចូល​កីឡាករ​ថ្មី

  • 2019-02-22 11:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelssea ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ផ្ទេរ​ចូល​កីឡាករ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ ២​រដូវ​ ពោល​គឺ​ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ ២០១៩ និង​ទីផ្សារ​ខែ​មករា​ ឆ្នាំ​២០២០ ដោយ​សារ​តែ​ល្មើស​នឹង​ច្បាប់​ផ្ទេរ​កីឡាករ​យុវជន នេះ​បើ​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA។

ការ​ដាក់​ទណ្ឌកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​របស់​ FIFA ទៅ​នឹង​ការ​ផ្ទេរ​ចូល​នូវ​កីឡាករ​បរទេស​អាយុ​ក្រោម​ ១៨​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ក្លឹប​អង់គ្លេស​មួយ​នេះ​ល្មើស​ច្បាប់​ចំនួន ២៩​ករណី​ តាំង​ពី​ឆ្នាំ២០១៣​មក។

ទន្ទឹម​នឹង​ការ​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​ការ​នាំ​ចូល​កីឡាករ​ ក្លឹប​ទីក្រុង​ឡុងដុង​មួយ​នេះ​ក៏​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​ជាង​ ៥៩​ម៉ឺន​ដុល្លារ​។ មិន​តែ​ប៉ុណ្ណោះ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA ក៏​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ផង​ដែរ​ ដោយ​ FIFA ពិន័យ​ចំនួន​ជាង​ ៥០​ម៉ឺន​ដុល្លារ​។

ក្លឹប​ Chelsea មាន​ពេល​ ៣​ថ្ងៃ​ក្នុង​ការ​ប្ដឹង​តវ៉ា។ ចំណែក​ឯ​ FA បាន​ប្រកាស​ថា​ ខ្លួន​នឹង​តវ៉ា​ចំពោះ​សេចក្ដី​សម្រេច​មួយ​នេះ តែ​នឹង​បន្ត​សហការ​ជាមួយ FIFA និង​ក្លឹប​ Chelsea ក្នុង​ការ​ស៊ើបអង្កេត​ចំពោះ​រឿង​នេះ។

យ៉ាង​ណា​មិញ​ ការ​ដាក់​បម្រាម​នេះ​មិន​ដាក់​លើ​ក្រុម​បាល់ទាត់​នារី និង​ក្រុម​បាល់ទាត់​ហ្វូតសាល់​របស់​ក្លឹប​តោខៀវ​នេះ​ទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់