• 2019-02-12 12:55:00
  • បាល់ទាត់

មេ​ Real បញ្ជាក់​ពី​មូលហេតុ​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី

  • 2019-02-12 12:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez បាន​អះអាង​ថា​ ក្លឹប​របស់​លោក​មិន​ត្រូវ​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​នោះ​ទេ​ ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​ Karim Benzema ជា​កីឡាករ​លេខ​ ៩​ (ខ្សែ​ប្រយុទ្ធ​កណ្ដាល)ល្អ​ជាង​គេ​លើ​ពិភពលោក។

លោក​បាន​ប្រាប់​ថា​ ក្លឹប​របស់​លោក​បាន​ប្ដូរ​គោលនយោបាយ​ទីផ្សារ​កីឡាករ​ ដោយ​បង្វែរ​ចំណាប់​អារម្មណ៍​មក​លើ​កីឡាករ​ក្មេង​ៗ​វិញ។

បុរស​វ័យ​ ៧១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​តែង​តែ​និយាយ​ថា​ ខ្ញុំ​ចង់​បាន​ក្រុម​កីឡាករដ៏​ល្អ​ជាង​គេ​លើ​លោក​ តែពាន​ដែល​យើង​ឈ្នះ​កន្លង​មក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទេពកោសល្យ​របស់​កីឡាករ​យើង​។ យើង​នឹង​មិន​ចំណាយ​លើ​កីឡាករ​ណា​ទេ​។ ខ្ញុំ​បាន​អាន និង​ស្ដាប់​ព័ត៌មាន​មួយ​ចំនួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ Real Madrid គួរ​តែ​ទិញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ តែ​ជាក់ស្ដែង​ Karim Benzema ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​ជាង​គេ​លើ​លោក " ។

លោក Perez បាន​បន្ត​ថា​៖ " អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​នាំ​ចូល​មក​នូវ​កីឡាករ​ក្មេង​ៗ​ដែល​នឹង​ក្លាយ​ជា​កីឡាករ​ល្បី​ៗ​នៅ​ពេល​អនាគត​ ដោយ​មាន​ដូច​ជា​ Vinicius Junior និង​ Rodrygo Goes ដែល​ជា​បេក្ខភាព​ពាន​ Kopa '' ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ គិត​មក​ទល់​ពេល​នេះ​ក្នុង​រដូវ​កាល​ ២០១៨/១៩ ក្លឹប​ Real Madrid កំពុង​តែ​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ២​ ដែល​មាន​ ៤៥​ពិន្ទុ ដោយ​នៅ​ក្រោម​ក្លឹប​ Barcelona ៦​ពិន្ទុ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់