• 2019-02-03 03:02:12
  • បាល់ទាត់

"ពេលខ្លះ​រាងកាយ​របស់​ខ្ញុំ​និយាយ​ថា​ទេ"​ ៖ De Bruyne បង្ហើប​ពី​ការ​ប្រយុទ្ធ​ជាមួយ​នឹង​របួស

  • 2019-02-03 03:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​របួស​ជង្គង់​រដូវកាល​មុន បាន​កំហិត​តារា​ឆ្នើម​បែលហ្ស៊ិកបាន​ចូល​លេង​ខ្លះ អត់​ខ្លះ​មក​ទល់​នឹង​រដូវកាល​នេះ ហើយ កំពូល​កីឡាករ​រូបនេះ​ជឿ​ថា​ស្ថានភាព​អាក្រក់​នៃ​ជម្ងឺ​កំពុង​តាម​លង​បន្លាច​ខ្លួន​រៀងរាល់​ថ្ងៃ។

Kevin De Bruyne បាន​ទម្លាយ​ថា​រាល់ថ្ងៃ​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​ស្ថានភាព​ជម្ងឺ ហើយ​​កីឡាករ​របស់ Manchester City រូប​នេះ​បាន​សារភាព​ថា​ខ្លួន​មិន​អាច​​ឈាន​ដល់​កម្រិត​កំពូល​​នៅ​ឡើយ​សម្រាប់​រដូវ​កាល ២០១៨-១៩ នេះ។

De Bruyne វ័យ ២៧ ឆ្នាំ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ខ្សែ​បម្រើក​ណ្តាល​ដ៏​ល្អ​បំផុត​​នៅ​លើ​ផែនដី​នេះ​សម្រាប់​ពេល​បច្ចុប្បន្ន។

រដូវ​កាល​នេះ De Bruyne ទើប​បាន​ចូលលេង​ពេញលេញ​​ Premier League បាន​៣​ដង​ប៉ុណ្ណោះ មក​ពី​របួស​ជង្គង់​ដែល​នៅ​តាម​យាយី​សល់​ពី​រដូវ​កាល​មុន ហើយ​អតីត​កីឡាករ Chelsea បាន​ទទួល​ស្គាល់​ថា​បញ្ហា​សន្លាក់​របស់​ខ្លួន នៅ​តែ​មិន​ព្រម​ជា​ដាច់។

"ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ ​ជួនកាល​ខ្ញុំ​មាន​អារម្មណ៍​ថា​កាន់​តែ​អាក្រក់​ទៅៗ ឬ ខ្ញុំ​ត្រូវការ​ពេល​១​ថ្ងៃ​ដើម្បី​សម្រាក​ឲ្យ​រាងកាយ​ធូរស្រាល​ឡើង​វិញ។...ប៉ុន្តែ​យើង​មាន​ប្រកួត​ច្រើន ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ពេល​ខ្លះ​លេង​ល្អ និង ពេល​ខ្លះ​លេង​មិន​សូវ​ល្អ។ អ្នករាល់គ្នា​ក៏​អាច​មើល​ឃើញ ហើយ​នេះ​វា​ធម្មតា​ទៅ​ហើយ"។

កន្លង​មក​លោក Jose Mourinho ក៏​ធ្លាប់​បាន​រិះគន់​នឹង​កាលវិភាគ​រដឹក​នៅ​អង់គ្លេស ថា​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​គុណភាព​លីគ​ប្រទេស​នេះ​​មិន​សូវ​មាន​គុណភាព ព្រោះ​កីឡាករ​នីមួយៗ​ត្រូវ​ធ្វើ​ការ​ធ្ងន់ ហើយ​លោក​ថា​ពាន​មួយ​ចំនួន​ដូច​ជា Carabao Cup ជា​ដើម​មិន​ចាំបាច់​ ឬ បើ​អត់​រឹង​តែ​ល្អ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់