- 2019-01-21 13:38:36
- បាល់ទាត់
ធ្លាយពីរយៈពេលដែល Dembele ខកខានលេងឲ្យ Barca
- 2019-01-21 13:38:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយពីរយៈពេលដែល Dembele ខកខានលេងឲ្យ Barca
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Ousmane Dembele អាចនឹងខកខានលេងឲ្យក្លឹបរបស់ខ្លួនយ៉ាងតិច ២សប្ដាហ៍ ដោយសារតែរបួសកជើង។
រយៈពេល ២សប្ដាហ៍នេះ អាចឲ្យកីឡាករបារាំងរូបនេះមិនមានឱកាសជួយក្លឹប Barcelona ចំនួន ៤ប្រកួត ដោយក្នុងនោះ រូបគេនឹងខកខានលេងក្នុង Copa del Rey ប៉ះនឹងក្លឹប Sevilla ទាំង ២ជើង និង អាចខកខានប៉ះនឹងក្លឹប Girona និង Valencia ក្នុងក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ។
ខ្សែប្រយុទ្ធបារាំងរូបនេះ បានរងរបួសកជើងនេះក្នុងកំឡុងប្រកួតប៉ះនឹងក្លឹប Leganas ក្នុងក្របខ័ណ្ឌ La Liga ដោយរូបគេបានលេងជាង ៦៩នាទី។
ទោះជាជួបរបួសជាច្រើនដងក្ដី ក៏ Dembele នៅតែរកគ្រាប់បាល់ ១៦គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៥ដង ក្នុង ២៧ប្រកួតគ្រប់កម្មវិធីរបស់ក្លឹប Barcelona ក្នុងរដូវកាល ២០១៨/១៩៕