• 2019-01-17 11:21:41
  • បាល់ទាត់

ប្រកួត​ Final ទាំង៥ ដែល​ Ronaldo រក​គ្រាប់​បាល់​បាន

  • 2019-01-17 11:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​កីឡាករ​ Cristiano Ronaldo បាន​លេង​ ៤​ក្លឹប​មក​ហើយ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស​នៃ​អាជីព​របស់​គេ​។ ក្នុង​នោះ​ដែរ​ រូប​គេ​បាន​ឆ្លង​កាត់​វគ្គ​ផ្ដាច់​ព្រាត់​នៃ​ពាន​ធំ​ៗ​ច្រើន​ដង​មក​ហើយ តែ​ក្នុង​នោះ​មាន​តែ​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​ចំនួន​ ៥​ប៉ុណ្ណោះ​ដែល​ កីឡាករ​ម្ចាស់​ Ballon d'Or ៥​សម័យ​បាន​ស៊ុត​ចូល។ ប្រកួត​ទាំង​នោះ​មាន​ដូច​ជា​៖

១. វគ្គ​ផ្ដាច់​ព្រាត់​ UEFA Champions League ឆ្នាំ​ ២០០៨៖ ជា​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​ពាន​កំពូល​អឺរ៉ុប​រវាង​ក្លឹប​អង់គ្លេស​ទាំង​ ២ ដោយ​កាល​នោះ Ronaldo នៅ​ជា​កីឡាករ​របស់​ក្លឹប​ Manchester United ហើយ​​រក​គ្រាប់​បាន​ ១​គ្រាប់​ពេល​ប៉ះ​នឹង​ក្លឹប​ Chelsea ។

២. វគ្គ​ផ្ដាច់​ព្រាត់​ UEFA Champions League ឆ្នាំ​ ២០១៤៖ ជា​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​ពាន​កំពូល​អឺរ៉ុប​រវាង Real Madrid និង​ Atletico Madrid។ នៅ​ពេល​នោះ Ronaldo បាន​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​ចូល​ នៅ​ម៉ោង​បន្ថែម។

៣. វគ្គ​ផ្ដាច់​ព្រាត់​ UEFA Champions League ឆ្នាំ ២០១៧៖ ជា​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​ពាន​កំពូល​អឺរ៉ុប​រវាង Juventus និង​ Real Madrid កាល​នោះ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ បាន​ស៊ុត​ចូល​ ២​គ្រាប់​។

៤. វគ្គ​ផ្ដាច់​ព្រាត់​ Supercopa Espana ជើង​ទី ១ ឆ្នាំ ២០១៧៖ ជា​ប្រកួត​ El Clasico ដែល​ធ្វើ​ឡើង​នៅ​ទឹកដី​ Barcelona។ ពេល​នោះ Ronaldo បាន​ស៊ុត​ចូល​ ១​គ្រាប់​។

៥. វគ្គ​ផ្ដាច់​ព្រាត់​ Supercoppa de Italia ឆ្នាំ ២០១៩៖ ជា​ប្រកួត​រវាង​ Juventus និង​ AC Milan កាល​ពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ។ ក្នុង​យប់​នោះ​ដែរ​ ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៣​ឆ្នាំ​រូប​នេះ បាន​ស៊ុត​ចូល​ ១​គ្រាប់៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់