• 2019-01-15 04:03:20
  • បាល់ទាត់

Zlatan ថា​ឲ្យ Ronaldo ចុក​ៗ​រឿង​ផ្លាស់​ទៅ Juventus មិនមែន​ជា​ការ​ប្រជែង​ថ្មី​អ្វី​ទេ

  • 2019-01-15 04:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic បាន​រិះគន់​លើ Cristiano Ronaldo ចំពោះ​ការ​ផ្លាស់​ទី Juventus ថា​មិនមែន​ជា​ការ​ទៅ​រក​ការ​ប្រជែង​ថ្មី​អ្វី​នោះ​ទេ។

ម្ចាស់​ពាន  Ballon d'Or ៥​សម័យ​​បាន​ផ្ទេរ​ទៅ​លេង​ជាមួយ​ម្ចាស់​ជើង​ឯក Serie A ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ បញ្ចប់​ការ​រួមរស់​៩​រដូវ​កាល​នៅ​អេស្ប៉ាញ។ នៅ​ទី​នោះ​កីឡាករ​វ័យ​៣៣​ឆ្នាំ​នៅ​តែ​បន្ត​សាង​កេរ្តិ៍ឈ្មោះ​ដោយ​រក​បាន​១៥​គ្រាប់ ក្នុង​បង្ហាញ​ខ្លួន​២៥​ប្រកួត។

រយៈពេល​ខ្លី​បន្ទាប់​ពី​ផ្លាស់​ទៅ​ទីក្រុង Turin អតីត​កីឡាករ Man Utd បាន​និយាយ​ថា ការ​​ចូលរួម​ជាមួយ Juventus គឺ​ជា​ការ​​ប្រកួតប្រជែង និង​ប្រាប់​ឲ្យ Lionel Messi ​គួរ​តែ​ធ្វើ​តាម​ជំហាន​នេះ។ ទោះជាយ៉ាងណាក្ដី ពេល​នេះ Ibrahimovic ​បាន​រិះគន់​លើ​សម្ដី​របស់ Ronaldo និង​​ថា​ជា​រឿង​អស់​សំណើច។

“Cristiano ​កំពុង​តែ​និយាយ​អំពី​ការ​ប្រកួតប្រជែង​ថ្មី។ គេ​ថា​នេះ​ជា​ការ​ប្រជែង​ដែល​ផ្លាស់​ទៅ​កាន់​ក្លឹប​​ឈ្នះ​ពាន Serie A ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ ហេតុ​អី​គេ​មិន​ជ្រើសរើស​ក្លឹប​មួយ​ដែល​លេង​នៅ​លីគ​ទី​​២​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន? ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ជា​ជើងឯក និង​នាំ​ពួក​គេ​ឡើង​ទៅ​កម្រិត​ខ្ពស់​​​បំផុតជាមួយ​ការ​ប្រកួតប្រជែង​មួយ។ សម្ដី Zlatan Ibrahimovic៕ ​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់