• 2019-01-12 10:09:37
  • បាល់ទាត់

​Tiger Street Football Festival 2019 ​មណ្ឌល​តាកែវ​​ចាប់​គូ​រួចរាល់​​សុទ្ធ​​តែ​​​ក្រុម​ខ្លាំង​ប៉ះ​គ្នា​​

  • 2019-01-12 10:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ទី​២ ​​ស្ថិត​នៅ​ខេត្ត​តាកែវ ​បាន​ចាប់​​គូ​រួចរាល់​​មុន​នេះ ​​ដែល​​សុទ្ធ​​​តែ​ក្រុម​ខ្លាំង​ប៉ះ​គ្នា​ក្នុង​ជុំ​ដំបូង។

កា​រ​ចាប់គូ​មណ្ឌល​តាកែវ

​ក្រុម​​ចូល​រួម​មាន ៣២ ដែល​នឹង​ធ្វើ​ការ​​ប្រកួត​មួយ​ថ្ងៃ​ពេញ​នៅ​ថ្ងៃ​ស្អែក​ចាប់​ពី​ម៉ោង ៧ និង ១៥ នាទី​តទៅ​​ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន ​៤​ ឡើង​​ទៅ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​នៅ​ភ្នំពេញ​ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ប្រជែង​យក​ជយលាភី ​ដែល​មាន​​ប្រាក់​​រង្វាន់​សរុប​ ៥ម៉ឺន​​ដុល្លារ​អាមេរិក​។ មណ្ឌល​នេះ​ក្រុម​ខេត្ត​ តាកែវ​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន​។ ​

សម្រាប់​​ពេល​រាត្រី​ស្អែក​នេះ​​ក៏​មាន​ការ​ប្រគំតន្ត្រី ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​ចម្រៀង​ល្បី​ៗ របស់​ផលិតកម្ម​ ហង្ស​មាស ដូច​ជា​លោក ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា វីឌីណែត លោក ដួង វីរៈសិទ្ធ លោក ឃុន វុត្ថា និង​ DJ Maily ជា​ដើម។ ​​ការ​ប្រគំតន្ត្រី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស។ ស្រប​ពេល​ការ​ប្រកួត​មាន​ផ្សាយ​ផ្ទាល់​​នៅ​លើ Page ផ្លូវ​ការ​របស់​ Tiger Beer ផង​ដែរ។

គូ​ត្រូវ​ប៉ះ​គ្នា​មាន៖

  • ក្រុម​បាល់ទះ​ឆន្ទៈ​កីឡា​ខេត្ត​តាកែវ ប៉ះ CTB (B)

  • ខ្យល់ព្រុះ​ភ្នំឌិន ប៉ះ យុវជន​ភូមិ​ចក​

  • តាកែវ​ក្លឹប​កីឡា ប៉ះ ក្លឹប​កីឡា​ដូនកែវ (B)

  • យានដ្ឋាន​សំណាង​២ ប៉ះ កូន​ខ្លា​កំណាច

  • CTB (C) ប៉ះ PRITST (B)

  • សាលា​គរុកោសល្យ​ និង​វិក្រិតការ​ (B) ប៉ះ Totachi ( C )

  • យុវជន​វិទ្យាល័យ​ ហេង សំរិន ព្រៃល្វា​ ប៉ះ PRITST A (វិទ្យាស្ថាន​ភូមិភាគ​តេជោ​សែន​តាកែវ)

  • យានដ្ឋាន​សំណាង១ ប៉ះ Reaksmey FC

  • Brother Family FC ប៉ះ CTB (A)

  • ដំរី​ខៀវ អេហ្វស៊ី ប៉ះ យុវជន ខ្វាវ

  • លីមុំ Sport Club ប៉ះ គោព្រៃ​អគ្គិសនី

  • ក្រុម​ជាង​ទូរសព្ទ​ប៉ះ ភូមិ​ស្នោ FC

  • ខាប កុងតឺន័រ ប៉ះ Tela FC

  • BF-Team ប៉ះ សាលា​គរុកោសល្យ​ និង​វិក្រិតការ​ A

  • យុវជន​ភ្នំឌិន ប៉ះ Old Friend

  • អេហ្វស៊ី​ក្លឹប ប៉ះ ក្លឹប​កីឡា​ដូន​កែវ A ​

**ជយលាភី​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​៖ **

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​ខេត្ត​តាកែវ​​មាន​៖

  • មណ្ឌល​ ខេត្ត​កំពង់ស្ពឺ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។ ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់