• 2019-01-09 08:08:16
  • វិភាគ

បញ្ហា​៣​ដែល​ធ្វើ​ឲ្យ​​ Coutinho រង​សម្ពាធ​នៅ​ Barcelona

  • 2019-01-09 08:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​នឹង​ពេល​នេះ​គឺ​រយៈ​ពេល​១​ឆ្នាំ​ហើយ​ដែល​ Philippe Coutinho ផ្ទេរ​ពី​ Liverpool ទៅ​ចូល​រួម​ជាមួយ​ Barcelona យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​នាំ​ឲ្យ​មាន​ទាំង​ការ​សាទរ​ និង​ការ​រិះគន់​កើតឡើង។​

រយៈ​ពេល​១​ឆ្នាំ​មក​នេះ​ ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​លេចធ្លោ​ខ្លាំង​នៅ​ Liverpool មាន​ទាំង​ពេល​វេលា​រីករាយ​ និង​អាប់អួ​នៅ​ទ្រនំ​ថ្មី​លើ​ដែនដី​រដ្ឋ​មិន​ទាន់​បាន​ឯករាជ្យ​កាតាឡាន់។​ មូលហេតុ​៣​រាំងស្ទះ​ដល់​ Coutinho ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា​បាន​ធ្វើ​ឲ្យ​ Coutinho រង​សម្ពាធ​ និង​មិន​ជោគជ័យ​ជាមួយ​ Barca ដូច​កាល​នៅ​អង់គ្លេស។

#១. តម្លៃ​ខ្លួន​ខ្ពស់​ជាង​ការ​រំពឹង​ទុក​​

តម្លៃ​១៤៦​លាន​ផោន​បាន​ធ្វើ​ឲ្យ​ Coutinho គឺ​ជា​កីឡាករ​ដែល​ Barcelona ទិញ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ និង​ថ្លៃ​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​បន្ទាប់​ពី​ Neymar Jr។​ ចង់​មិន​ចង់​តម្លៃ​ខ្លួន​នេះ​ជា​អម្រែក​យ៉ាង​ធ្ងន់​​ដោយ​សារ​អ្នក​គាំទ្រ​រំពឹង​ច្រើន​ពី​រូប​គេ ហើយ​នៅ​ពេល​ដែល​ Coutinho មិន​អាច​ធ្វើ​បាន​ ឲ្យ​ដូច​ការ​រំពឹង​ទុក​នោះ​ នាំ​ឲ្យ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើង​ៗ។​

#២. ការ​ប្រជែង​ជាមួយOusmane Dembele

ទទួល​ស្គាល់​ការ​ពិត​គឺ​បច្ចុប្បន្ន​ Dembele កំពុង​ឡើង​ជើង​ខ្លាំង​បំផុត​នៅ​ Barcelona បើ​ទោះ​ជា​កាល​ទិញ​មក​ភ្លាម​រូប​គេ​ត្រូវ​សម្រាក​ជា​ច្រើន​ខែ​ដោយ​សារ​របួស​ក៏​ដោយ។​ កីឡាករ​សញ្ជាតិ​បារាំង​គឺ​ជា​ឧបសគ្គ​មួយ​របស់​ Coutinho ដោយ​សារ​តែ​លេង​នៅ​តំណែង​ដូចគ្នា។​ Dembele មាន​ប្រៀប​ជាង​ Coutinho ត្រង់​ក្មេង​ជាង, តម្លៃ​ខ្លួន​ថោក​ជាង​ ហើយ​យល់​ចិត្ត​គ្នា​យ៉ាង​ច្បាស់​ជាមួយ​មិត្ត​រួម​ក្រុម។​ ចំពោះ​ការ​បណ្ដើរ​បាល់​ និង​សម្រេច​ទី​អ្នក​ទាំង​ពីរ​ល្អ​ម្យ៉ាង​ម្នាក់។​

#៣. បញ្ហា​គ្រូ​បង្វឹក

Coutinho លែង​ជា​កីឡាករ​សំខាន់​សម្រាប់​លោក​ Ernesto Valverde ទៀត​ហើយ​ដោយ​រូប​គេ​ត្រឹម​ជា​ជម្រើស​បម្រុង​ប៉ុណ្ណោះ។​ បើ​សម្លឹង​មើល​ទៅ​តំបន់​បម្រើ​ Valverde ផ្ដល់​ឱកាស​ឲ្យ​ Arturo Vidal ច្រើន​ជាង​ តែ​បើ​សិន​លោក​ចង់​ឲ្យ​ក្រុម​លេង​ការពារ​ច្រើន​ Valverde នឹង​សម្លឹង​ឃើញ​ Arthur Melo ជា​ជាង​ផ្ដល់​ឱកាស​ឲ្យ​ Coutinho ដែល​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ៕

ប្រភព៖ Sport English ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់