• 2018-12-13 08:15:05
  • បាល់ទាត់

Owen ថា ប្រសិន Pogba លេង​ក្រោម Pep ឬ Klopp ធានា​ថា​នឹង​លេច​ធ្លោ

  • 2018-12-13 08:15:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ឆ្នើម​របស់​អង់គ្លេស Michael Owen បាន​រិះគន់​លើ​លោក Jose Mourinho និង​លើក​ឡើង​ថា Paul Pogba នឹង​ក្លាយ​ជា​កីឡាករ​លំដាប់​ពិភពលោក​ឆ្នើម​ម្នាក់​ ប្រសិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Pep Guardiola ឬ Jurgen Klopp។

សម្រាប់​រដូវ​កាល​នេះ​កីឡាករ​ជម្រើស​ជាតិ​បារាំង​និង​លោក Mourinho ហាក់​មិន​ត្រូវរ៉ូវ​គ្នា​សោះ។ ពាក់​ព័ន្ធ​នឹង​អ្នក​ទាំង​ពីរ Owen បាន​បញ្ចេញ​មតិ​ថា៖ "អ្នក​ចាត់​ការ​ត្រូវ​តែ​ចេះ​ទទួល​យក​ការ​រិះគន់​លើ​ប្រព័ន្ធ​លេង​។ អ្វី​ដែល​ក្រុម​លេង​និង​អ្វី​ដែល​អ្នក​ចាត់ការ​គ្រប់គ្រង​លើ Pogba មិន​សូវ​មាន​អំណោយ​ផល​​ធ្វើ​ឲ្យ​គេ​​បង្ហាញ​ចេញ​នូវ​ភាព​ឥតខ្ចោះ​នោះ​ទេ"។

អតីត​កីឡាករ​ល្បីល្បាញ​របស់ Liverpool បន្ត​ថា៖ "ប្រសិន Pogba លេង​ក្រោម​ការ​ដឹក​នាំ​របស់ Guardiola ឬKlopp  ពួក​យើង​នឹង​សម្លឹង​​ឃើញ​កីឡាករ​ម្នាក់​នៃ​កីឡាករ​ល្អ​ជាង​គេ​លើ​លោក ប៉ុន្តែ​ពេល​នេះ​មិន​អាច​និយាយ​បាន​ទេ"៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់