• 2018-12-04 02:15:36
  • បាល់ទាត់

មួយ​ឃ្លា​ពី Modric អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Real សប្បាយ​ចិត្ត​ ក្រោយ​ឈ្នះ Ballon d'Or

  • 2018-12-04 02:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ត្រូវ​ប្រកាស​ឈ្នះ​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើមBallon d'Or ២០១៨ កីឡាករ Luka Modric បាន​បញ្ជាក់​ច្បាស់​ គេ​​សប្បាយ​ចិត្ត​នៅ Real Madrid និង​គ្មាន​គម្រោង​ចង់​ចេញ​ពី​ក្លឹប​ឡើយ។

ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​រូប​នេះ​បាន​បញ្ចប់​​រជ្ជកាល​របស់ Lionel Messi និង Cristiano Ronaldo ដែល​​គ្រប់គ្រង​ពាន​នេះ​អស់​១០​ឆ្នាំ​មក​ហើយ។ Modric បាន​និយាយ​ពី​អារម្មណ៍​ខ្លួន​ថា៖ "វា​ពិត​​ជា​ពិបាក​ក្នុង​ការ​រក​ពាក្យ​មក​​​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្ញុំ​ពេល​នេះ​។ ខ្ញុំ​ពិត​ជា​សប្បាយចិត្ត​និង​ដឹង​គុណ​ទៅ​អ្នក​គ្រប់គ្នា​ដែល​​បាន​ទទួល​ស្គាល់​​ពី​ការ​លេង​របស់​ខ្ញុំ"។

​Modric ក៏​ត្រូវ​បាន​សាកសួរ​ពី​គម្រោង​ទៅ​​អនាគត ហើយ​គេ​បាន​តប​ថា៖ "ខ្ញុំ​សល់​កុងត្រា​រយៈពេល​២​ឆ្នាំ​ទៀត​។ ក្លឹប​បាន​បង្ហាញ​ខ្ញុំ​ជា​ច្រើន​នៃ​ការ​ស្រឡាញ់ ហើយ​ខ្ញុំ​ចង់​ចូលនិវត្តន៍​នៅ Real Madrid តែ​ម្ដង"៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់