• 2018-10-31 09:05:37
  • ប្រដាល់

ឪពុក​ សេរីវណ្ណថង​៖ បើ​បាន​សង្វៀន​ចាស់មួយ​បង្ហាត់​សិស្ស​ មិន​ដឹង​ជា​ល្អ​យ៉ាងណា...

  • 2018-10-31 09:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​កីឡាករ​ ឈិត​ សេរីវណ្ណថង​ សព្វ​ថ្ងៃ​នេះ​បើ​និយាយ​ពី​សម្ភារ​ហ្វឹកហាត់​វិញ​គឺ​ចាស់ៗ​អស់​ហើយ​ មិន​នៅ​ខ្វះខាត​ច្រើន​ទៀត​ ជាក់​ស្ដែង​ទាំង​កម្រាល​ហាត់​ និង​សង្វៀន​ក៏​គ្មាន​ដែរ​បច្ចុប្បន្ន​នេះ។​

សិស្សគុន​របស់​លោក​ ឈុត​ សេរី

លោក​ ឈុត​ សេរី​ បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​មាន​សិស្ស​ច្រើន​ដែរ​ ដែល​មក​សុំ​ហាត់​រៀន​ជា​មួយ​ វា​ក៏​ត្រូវ​និង​ចិត្ត​ដែល​លោក​ស្រឡាញ់​ចង់​ពង្រីក​ផ្សព្វផ្សាយ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​រីកចម្រើន​ ទើប​ចេះ​តែ​ទទួល​បង្រៀន​ផង​ទៅ​ បើ​ទោះ​ជា​ក្លឹប​មាន​ការ​ខ្វះខាត​យ៉ាង​ណា​ក្ដី។​

លោក ឈុត សេរី និង​កូន​សិស្ស​

អ្នក​ប្រដាល់​ជើង​ចាស់​ម្នាក់​នេះ​បន្ថែម​ថា​ បញ្ហា​ប្រឈម​គឺ​មាន​ច្រើន​សម្ភារ​ហ្វឹកហាត់​ចាស់ៗ​ និង​ខ្វះខាត​ ដូច​ស៊ីប​ ហ្រ្គង់​ ឬ​កម្រាល​ជា​ដើម​ ពេល​ហាត់​ចាប់​ឡាំ​ជង្គង់​ៗ​ ដួល​ដាច់​ដៃ​ដាច់ជើង​ ឬ​សន្លប់​ក៏​មាន​ដែរ។​ ឃើញ​ក្លឹប​គេ​ខ្លះ​មាន​សង្វៀន​តូច​សមរម្យ​សម្រាប់​បង្ហាត់​សិស្ស​ ឪពុក​របស់​ជើង​ខ្លាំង​ខាង​លើ​នេះ​ក៏​ចង់​បាន​ដែរ​ ព្រោះ​ពេល​ខ្លះ​ត្រូវ​បង្ហាត់​ដើរ​បុក​ ហើយ​ត្រូវ​ដួល​លើ​របង​ក៏​មាន​ដែរ។​ ធនធាន​គ្រូ​ប្រដាល់​រូប​នេះ​ ក៏​សំណូមពរ​ដល់​សប្បុរស​ជន​គ្រប់ទិសទី​ បើ​មាន​ចាស់ៗ​ក៏​បាន​ ឬ​សម្ភារ​ហ្វឹកហាត់​ផ្សេងៗ​ចង់​ឲ្យ​ឧបត្ថម្ភ​ លោក​រីករាយ​និង​ទទួល​ជា​និច្ច​ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​កីឡា​មួយ​នេះ​បន្ត​ទៀត។​

ឈិត សេរីវណ្ណថង(ក្រហម)

លោក​ ឈុត​ សេរី​ ជា​ឪពុក​បង្កើត​របស់​ជើង​ខ្លាំង​ ឈិត​ សេរីវណ្ណថង​ និង​ជា​អតីត​គ្រូ​របស់​លោក​ សាន​ សៅយ៉ាន់។ ​បច្ចុប្បន្ន​ក្លឹប​របស់​លោក​នៅ​ក្នុង​ភូមិ​ ព្រែក​ឆ្ដោ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ឬ​តាម​លេខ​ទំនាក់ទំនង​របស់​លោក​ផ្ទាល់​ ០៩២​ ៤៦​ ២២​ ៥៣៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់