• 2018-09-15 02:23:47
  • បាល់ទាត់

PSG ឈ្នះ​ក្នុង Ligue 1 ធំធេង គំរាម​ Liverpool មុន​ជួប​គ្នា​នៅ UCL

  • 2018-09-15 02:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន Paris St-Germain បាន​បង្ហាញ​អំណាច​របស់​ខ្លួន​គំរាម​ខាង​ Liverpool មុន​ជួប​គ្នា​នៅ Champions League  ដើម​សប្ដាហ៍​ក្រោយ ដោយ​លត់​ Saint-Etienne ក្នុង​ Ligue 1  ៤​ទល់​នឹង​០ កាល​ពី​យប់​មិញ។

ការ​ប្រកួត​ដែល​គ្មាន  Kylian Mbappe (ជាប់​បម្រាម) និង​ Neymar ទុក​ឲ្យ​សម្រាក PSG បាន​រក​បាន​១​គ្រាប់​ដំបូង​ដោយ​ខ្សែ​ប្រយុទ្ធ Julian Draxler នៅ​នាទី​២៣។ ឈាន​ដល់​វគ្គ​ទី​ពីរ PSG បន្ត​បង្ហាញ​ការ​លេងដ៏​ល្អ​ ដោយ​រក​បាន​៣​គ្រាប់​បន្ថែម​ទៀត​ធ្វើ​បាន​ពី​សំណាក់​កីឡាករ Edinson Cavani, Di Maria និង Diaby។

ជោគជ័យ​នេះ​ធ្វើ​ក្រុម​លោក Thomas Tuchel បន្ត​ស្ថិត​នៅ​លេខ​១​ ឆ្លង​កាត់​៥​ប្រកួត​ឈ្នះ​ទាំង​អស់ ឯ Saint-Etienne នៅ​លេខ​១២។ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ថ្ងៃ​បើក​ឆាក​ប្រកួត​ដំបូង​នៅ​ Champions League ក្លឹប PSG ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ Liverpool នៅ​ទឹក​ដី Anfield៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់