• 2018-08-02 11:17:08
  • បាល់ទាត់

Higuain លា​ Juventus មួយ​រយៈ​ ស្រប​ពេល Bonucci ចាក​ចោល​ពី AC Milan

  • 2018-08-02 11:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ អ្នក​ចាត់​ការ​ក្លឹប Juventus លោក Massimiliano Allegri បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Ganzalo Higuain និង​កីឡាករ Mattia Caldara នឹង​ចាក​ចេញ​ពី Juventus ទៅ​ចូល​រួម​ជាមួយ AC Milan ខណៈ​ខ្សែ​ការពារ Leonardo Bonucci ធ្វើ​ការ​ផ្ទេរ​បញ្ច្រាស​មក​វិញ។

លោក Allegri បាន​និយាយ៖ “Leonardo Bonnucci បាន​ត្រលប់​មក​ចូល​រួម​ជាមួយ​យើង​វិញ​ហើយ​បន្ទាប់​ពី​ចាក​ចេញ​រយៈ​ពេល​មួយ​ឆ្នាំ។ ការ​លេង​របស់​គេ​ក្នុង​រយៈ​ពេល ៦ ខែ​ក្រោយ​ចុង​ក្រោយ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គេ​មិន​មាន​ការ​ប្រែ​ប្រួល​នោះ​ទេ"។

អ្នក​ចាត់​ការ​ដដែល​បាន​បន្ត៖ "Higuain បាន​លេង​ឲ្យ​យើង​បាន​យ៉ាង​ល្អ​ក្នុង​រយៈ​ពេល ២ ឆ្នាំ​កន្លង​មក​នេះ។ ពួក​យើង​អរគុណ​គេ​ខ្លាំង​ណាស់។ Milan ច្បាស់​ណាស់​បាន​ផ្ទេរ​កីឡាករ​បាន​យ៉ាង​ល្អ"។

លោក Allegri បាន​សរសើរ​ខ្សែ​ការពារ​វ័យ ២៤​ឆ្នាំ Mattia Caladara ថា​មាន​វ័យ​ក្មេង និង​មាន​អនាគត​នៅ​ក្លឹប ប៉ុន្តែ​​ស្ថានភាព​ទីផ្សារ​ដោះ​ដូរ​បាន​បង្ខំ​ឲ្យ​ក្លឹប​សេះ​បង្កង់​ផ្ទេរ​កីឡាករ​ចេញ។

បើ​តាម​ប្រភព​នៅ​អ៊ីតាលី ការ​ផ្ទេរ​នេះ គឺ​ជា​ការ​ដោះ​ដូរ​កីឡាករ ដោយ Bonnucci នឹង​ចូល​រួម​វិញ​ជាមួយ​ Juventus ហើយ Caladara នឹង​ត្រូវ​ចូល​រួម​ដាច់​ជាមួយ AC Milan ខណៈ Higuain នឹង​លេង​ឲ្យ​ក្លឹប​អ៊ីតាលី​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​អនុញ្ញាត​ឲ្យ​ក្លឹប​អាច​ទិញ​ដាច់​នៅ​រដូវ​កាល​បន្ទាប់។

កាល​ពី​រដូវ​កាល​មុន Bonnucci បាន​ចាក​ចេញ​ពី Juventus ទៅ​លេង​ឲ្យ AC Milan ក្នុង​តម្លៃ ៤២ លាន​អឺរ៉ូ (ប្រមាណ ៤៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ នៅ​ក្លឹប​អ៊ីតាលី​ កីឡាករ​វ័យ ៣១ លេង​បាន ៥១ ប្រកួត និង​ស៊ុត​ចូល ២ គ្រាប់។

ក្រោយ​ចាក​ចេញ​ពី Napoli កាល​ពី​ឆ្នាំ ២០១៦ មក​ចូល​រួម​ជាមួយ​ Juventus ខ្សែ​ប្រយុទ្ធ Higuain បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។ កីឡាករ​អាហ្សង់ទីន​លេង​សរុប ១០៥ ប្រកួត និង​ស៊ុត​ចូល ៥៥គ្រាប់។

ខ្សែ​ការពារ Caladara ត្រូវ​បាន Juventus ទិញ​កាល​ពី​ដើម​ឆ្នាំ ២០១៧ តែ​មិន​បាន​លេង​ឲ្យ​ក្លឹប​ផ្លូវ​ការ​សូម្បី​មួយ​ប្រកួត ដោយ​កីឡាករ​ត្រូវ​បាន​ក្លឹប​អ៊ីតាលី​បញ្ជូន​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ឲ្យ​ក្លឹប Atlanta រហូត​ចប់​រដូវ​កាល ២០១៧/១៨៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់