• 2018-08-01 03:40:42
  • បាល់ទាត់

ល្បី​មួយ​ប្រាវ​យប់​មិញ​ថា Higuain ផ្ទេរ​ទៅ AC Milan​ ជា​ការ​ពិត​ឬ?

  • 2018-08-01 03:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​លេច​ព័ត៌មាន Gonzalo Higuain ចាកចេញ​ទៅ AC Milan លោក Giuseppe Marotta ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្លឹប Juventus បាន​ចេញ​មក​បញ្ជាក់​ថា ​អ្វី​ៗ​មិន​ទាន់​សម្រេច​​ដល់​កិច្ច​ព្រមព្រៀង​ចុងក្រោយ​ទេ។

កីឡាករ​វ័យ​៣០​ឆ្នាំ​សញ្ជាតិ​អាហ្សង់ទីន​ត្រូវ​បាន​សារព័ត៌មាន​ចុះ​ថា​ នឹង​ផ្ទេរ​ទៅ​កាន់​ទីក្រុង Milan​ ក្នុង​​កិច្ចសន្យា​​ខ្ចី​ជើង​​ក្នុង​តម្លៃ​ខ្លួន​១៨​លាន​អឺរ៉ូ ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្ដាច់​​៣៦​លាន​អឺរ៉ូ​ពេល​ចប់​រដូវ​កាល។ តាម​ការ​ឲ្យ​ដឹង​ពី Goal ​កាល​ពី​ថ្ងៃ​ច័ន្ទ​​ភ្នាក់ងារ​របស់ Higuain បាន​ទៅ​ជួប​ជាមួយ​ប្រធាន​កីឡាករ​របស់ AC Milan ​លោក Leonardo ដើម្បី​ចរចា​លើ​កិច្ច​ព្រមព្រៀង។

សាកសួរ​ពាក់ព័ន្ធ​​នឹង​រឿង​អនាគត​ Higuain លោក Marotta និយាយ​ថា អ្វី​ៗ​ពេល​នេះ​មិន​ទាន់​​សម្រេច​រួចរាល់​ទេ។ ខ្សែ​ការពារ  Leonardo Bonucci ក៏​មាន​ពាក្យ​លេច​ឭ​នឹង​ត្រលប់​មក Juventus វិញ​ដែរ ក្រោយ​មិន​ជោគជ័យ​ជាមួយ AC Milan​ មួយ​រដូវ​កាល៕ ​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់