• 2018-07-24 13:28:07
  • បាល់ទាត់

James កំពុង​ត្រជាក់​ចិត្ត​ណាស់​ជាមួយ Bayern បើ​ទោះ​ល្បី​ថា Real កំពុង​តាម​ហៅ​មក​ផ្ទះ​វិញ​ក៏​ដោយ

  • 2018-07-24 13:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ក្នុង​ថ្ងៃ​នេះ និយាយ​ថា ខ្លួន​កំពុង​សប្បាយ​ចិត្ត​ណាស់​ជាមួយ​ក្លឹប Bayern Munich។

កីឡាករ​បាន​និយាយ៖ "រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​​កំពុង​បន្ត​នៅ​ក្លឹប Bayern។ ដូច​ដឹង​ស្រាប់​ហើយ ខ្ញុំ​មាន​រដូវ​កាល​ដំបូង​ដ៏​អស្ចារ្យ​ជាមួយ​ក្លឹប​មួយ​នេះ។ ដូច្នេះ​ខ្ញុំ​កំពុង​សប្បាយ​ចិត្ត​ណាស់​ជាមួយ​ក្លឹប"។

ខ្សែ​បម្រើ​កូឡុំប៊ី​បាន​បន្ត៖ "ខ្ញុំ​មាន​អារម្មណ៍​ចូល​ចិត្ត​ក្លឹប ហើយ​អ្នក​គាំទ្រ​របស់​ក្លឹប​ស្រលាញ់​ខ្ញុំ​ណាស់"។

ការ​បង្ហាញ​អារម្មណ៍​ស្រលាញ់​ Bayern របស់ James ធ្វើ​ឡើង​បន្ទាប់​ពី​មាន​របាយការណ៍ និង​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន ដែល​បាន​ចុះ​ផ្សាយ​ថា ក្លឹប Real Madrid កំពុង​តែ​ចង់​កោះ​ហៅ​ខ្សែ​បម្រើ​កូឡុំប៊ី​ឲ្យ​មក​លេង​នៅ​អេស្ប៉ាញ​វិញ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ទៅ Juventus កាល​ពី​ពេល​ថ្មីៗ​នេះ។

កាល​ពី​ឆ្នាំ ២០១៧ James Rodriguez ត្រូវ​បាន​ក្លឹប​យក្ស​អេស្ប៉ាញ​បញ្ជូន​ទៅ​លេង​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ឲ្យ​ក្លឹប Bayern Munich រយៈ​ពេល​ ២ រដូវ​កាល ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ដែល​ក្លឹប​អាល្លឺម៉ង់​អាច​ទិញ​ដាច់​ក្នុង​តម្លៃ ៤២ លាន​ផោន (ជាង ៥៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

កាលពី​រដូវកាល ២០១៧/១៨ ខ្សែបម្រើលេងបានសរុប ៣៩ ប្រកួត ហើយស៊ុតចូល ៨ គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមបំប៉ោងសំណាញ់ទីបាន ១៥លើក៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់