• 2018-07-21 06:45:27
  • បាល់ទាត់

កំពង់​ឆ្នាំង​លត់​ ស្រុក​ស្អាង ១៣-០ ​ក្នុង​ពាន Acleda Cup 2018

  • 2018-07-21 06:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​សាខា​ខេត្ត​កំពង់​ឆ្នាំង​បាន​បំបាក់​ក្រុម​​សាខា​ស្រុក​ស្អាង​ ដោយ​លទ្ធផល ១៣-០ ក្នុង​ព្រឹត្តិការណ៍ Acleda Cup 2018 សប្ដាហ៍​ទី​៤ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូល A ដែល​ទើប​តែ​បញ្ចប់​​​មុន​នេះ​​នៅ​ទីលាន​ស្កាយ​សមុទ្រ។

ក្រុម​​សាខា​ខេត្ត​កំពង់​ឆ្នាំង​

១៣​ គ្រាប់​របស់​ក្រុម​សាខា​ខេត្ត​កំពង់​ឆ្នាំង​រក​បាន​ដោយ​កីឡាករ មាស សុវណ្ណារិទ្ធ ៦ គ្រាប់​ គឹម ទេពី ៣​ គ្រាប់ ជៀម វាសនា ២​ គ្រាប់​ ជឹម សុផា ១ គ្រាប់ និង​សន រិទ្ធិយា ១ គ្រាប់។ ៤ ប្រកួត​របស់​ក្រុម​នេះ​កន្លង​មក​ឈ្នះ ២ និង​ស្មើ ២ ។ ចំណែក​ក្រុម ស្រុក​ស្អាង ៤ ប្រកួត​ចាញ់​ទាំង​អស់។

ខណៈ​គូ​ទី​១​នៅ​ទីលាន​នេះ​ដដែល​ ដែល​បាន​ប្រកួត​កាល​ពី​ព្រឹក​គឺ​ក្រុម សាខា​ពោធិ៍​សែន​ជ័យ ចាញ់​ក្រុម​ពោធិចិនតុង ៦-២។ ៦ គ្រាប់​របស់​ពោធិចិនតុង​រក​បាន​ដោយ​ ម៉ៅ ម៉េត ៣ គ្រាប់ យឹម សូកានីន ២ គ្រាប់ ស្នា យ៉ូវ ១ គ្រាប់ ​ឆ្លង​កាត់​ ៤ ប្រកួត​របស់​ក្រុម​នេះ​ឈ្នះ ៣ និង​ស្មើ ១។ រីឯ​ ២ គ្រាប់​របស់​ពោធិ៍​សែន​ជ័យ​​រក​បាន​ដោយ​ សា ពន្លក ១ គ្រាប់ និង សុខ គង្គា ១ គ្រាប់ ៤​ប្រកួត​របស់​ក្រុម​នេះ ចាញ់ ៣ និង​​ស្មើ ១។

ក្រុម​​សាខា​ស្រុក​ស្អាង​

​​​ទន្ទឹម​គ្នា​នោះ​គូ​ទី​២ដែល​លេង​នៅ​ទីលាន​ស្កាយ​សមុទ្រ​នេះ​ដែរ​គឺ​ក្រុម បាទី​ បាន​យក​ឈ្នះ​ក្រុម​បឹង​ត្របែក​ដោយ​លទ្ធផល​ ២-១ ដែល ២ គ្រាប់​របស់​បាទី​រក​បាន​ដោយ​កីឡាករ​ ណុន សុទ្រី ទាំង ២ គ្រាប់​ និង​មួយ​គ្រាប់​របស់​បឹង​ត្របែក​រក​​​បាន​ដោយ​កីឡាករ ហាត់ បូរី។ ៤ ប្រកួត​របស់​បាទី​គឺ​ឈ្នះ ៣ និង​ចាញ់ ១ ខណៈ ៤ ប្រកួត​របស់​បឹង​ត្របែក​​ឈ្នះ​២ ចាញ់ ២។

នៅ​ទីលាន​វេស្ទើន​វិញ​ក៏​មាន​ការ​ប្រកួត​ចំនួន ២​គូ​ផង​ដែរ​ ដែល​ក្រុម​គូ​ទី​១​គឺ​ក្រុម​ ការិយាល័យ​កណ្ដាល « គ » ស្មើ​ជា​មួយ​ក្រុម ឫស្សី​កែវ ១ ដោយ​លទ្ធផល ២-២ ។ ២គ្រាប់​របស់​ការិយាល័យ​កណ្ដាល​ « គ » រក​បាន​ដោយ​កីឡាករ អ៊ូ សាវរ៉ាត់ និង​ ពុធ សុភ័ក្រ ​ក្រុម​នេះ ៤ ប្រកួត​ ស្មើ ៣ ឈ្នះ ១ ។ ស្រប​ពេល ២​គ្រាប់​របស់​ ឫស្សី​កែវ ១ គឺ​រក​បាន​ដោយ​ អេង សុធា និង​ ទូច លីមហ័រ ក្រុម​នេះ ៤ ប្រកួត​ឈ្នះ ១ ស្មើ ១ និង​ចាញ់ ២។ ​

​នៅ​ទីលាន​វេស្ទើន​ដដែល ​ដែល​ជា​គូ​ទី​២​​គឺ​ក្រុម សាខា​ស្រុក​កំពង់​ត្របែក​ ស្មើ​ សាខា​ស្រុក​​អង្គស្នួល​-ឃុំ​ដំណាក់​អំពិល ២-២។ ២​គ្រាប់​របស់​ស្រុក​អង្គស្នួល​រក​បាន​ដោយ​ ភុន រដ្ឋា ទាំង ២ គ្រាប់ ហើយ​ក្រុម​​នេះ​ ៤ ប្រកួត​របស់​គេ​​ឈ្នះ​២ ស្មើ ១ និង​ចាញ់ ១។ ចំណែក ២ គ្រាប់​របស់​កំពង់​ត្របែក​រក​បាន​ដោយ​កីឡាករ តូច បេឡា ទាំង​ពីរ​គ្រាប់ ក្រុម​នេះ​ឆ្លង​កាត់​ ៤ ​ប្រកួត​កន្លង​មក​គឺ​​ឈ្នះ ១ ស្មើ ១ និង​ចាញ់ ២ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់