• 2018-07-21 04:36:24
  • បាល់ទាត់

ក្រដាស​អនាម័យ Ronaldo ចរាចរ​ពេញ​ទីផ្សារ​ប្រទេស​អ៊ីតាលី

  • 2018-07-21 04:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល​ជា​ច្រើន​ប្រភេទ ច្រើន​ទម្រង់ ត្រូវ​បាន​ភ្ជាប់​ជាមួយ​រូបភាព​របស់ Ronaldo ស្ទើរ​គ្មាន​ចន្លោះ រាប់​តាំង​ពី​ម៉ាក​ល្បី​ដូច​ជា Nike ដែល​គេ​ប្រើ​ទូទាំង​ពិភពលោក​ រហូត​ដល់​ក្រដាស​​អនាម័យ​ប្រើ​ក្នុង​បង្គន់​ក៏​រំលេច​រូបភាព​តារា​ឆ្នើម​ព័រទុយហ្គាល់​ដែរ។

ហាង​លក់​ទំនិញ​ជា​ច្រើន​​ក្នុង​ទីក្រុង Naples បាន​និង​កំពុង​លក់​ក្រដាស​អនាម័យ​ពិសេស​របស់ Ronaldo ក្នុង​ឈុត​បង្កង់​ខ្មៅ​ស​របស់​ក្លិប Juventus។ នេះ​បើ​តាម​សារព័ត៌មាន​ RT របស់​រុស្ស៊ី។

ម្ចាស់​ពាន​ Ballon d'Or ៥​សម័យ​កាល​បាន​ធ្វើ​​សន្និសីទ​សារពត៌មាន​នៅ​ក្លឹប Juventus កាល​ពី​ដើម​សប្តាហ៍​ ដែល​បាន​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​ជា​ច្រើន​ដើម្បី​ស្វាគមន៍​អាយដល​របស់​ពួកគេ។

Ronaldo បាន​ចាកចេញ​ពី​​ក្លឹប​យក្ស​អេស្ប៉ាញ​ទៅ​ចូលរួម​ជាមួយ Juventus ក្នុង​តម្លៃ​ ១១៧ លាន​ដុល្លារ​អាមេរិក។ ការ​ចាកចេញ​របស់ Ronaldo ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​បញ្ហា​ពន្ធ​ដ៏​ស្មុគស្មាញ​នៅ​ប្រទេស​អេស្ប៉ាញ បើ​ទោះ​ជា​សាមី​ខ្លួន​ធ្លាប់​បាន​លើកឡើង​ថា Juventus ជា​ក្លឹប​ដែល​អតីត​កីឡាករ Man United និង Real Madrid ចង់​លេង​ឲ្យ​តាំង​ពី​ក្មេង​ក៏​ដោយ៕

ប្រភព៖ RT ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់