- 2018-07-21 03:28:00
- បាល់ទាត់
Real និង Chelsea យល់ព្រមលើតម្លៃខ្លួន Hazard ១៩០ លានអឺរ៉ូ ?
- 2018-07-21 03:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real និង Chelsea យល់ព្រមលើតម្លៃខ្លួន Hazard ១៩០ លានអឺរ៉ូ ?
ចន្លោះមិនឃើញ
ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid និងក្រុមតោខៀវ Chelsea បានឈានដល់ការព្រមព្រៀងក្នុងតម្លៃ ១៩០ លានអឺរ៉ូ (១៧០លានផោន) សម្រាប់ការផ្ទេរចេញរបស់ Eden Hazard នារដូវកាលថ្មីនេះ។ នេះបើតាមប្រភព Le10Sport របស់បារាំង។
អធិរាជសបានចាប់ចិត្តទៅលើតារាឆ្នើមរបស់ Chelsea ពីររូបគឺ Eden Hazard និង Thibaut Courtois ប៉ុន្តែតាមប្រភពខាងលើការព្រមព្រៀងអាចកើតឡើងត្រឹមតែខ្សែបម្រើប្រយុទ្ធរបស់ជម្រើសបែលហ្សិកតែម្នាក់ប៉ុណ្ណោះ។
ខ្សែបម្រើប្រយុទ្ធ Eden Hazard រកបាន ៨៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ( assists )បាន ៧០ លើកក្នុងការបង្ហាញខ្លួន ៣០០ ប្រកួតឲ្យតោខៀវ Chelsea ៕