• 2018-06-13 02:22:59
  • ព័ត៌មាន

Atletico ឈាន​ដល់​កិច្ច​ព្រមព្រៀង​បឋម​ទិញ​យក​ Lemar

  • 2018-06-13 02:22:59
  • ចំនួនមតិ

ចន្លោះមិនឃើញ

Atletico Madrid បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បឋម​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​ Thomas Lemar ពី​ក្លឹប​​លីគ​បារាំង​ Monaco។

ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​មាន់គក​ដែល​​ទិញ​មក​ពី​ Caen បាន​ចំណាយ​ពេល​៣​រដូវ​កាល​​ជាមួយ​ Monaco ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​រុស្ស៊ី​ត្រៀម​លេង​ World Cup។ Arsenal បាន​បរាជ័យ​ទិញ​យក​កីឡាករ​រូប​នេះ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ខណៈ​ Liverpool ដែល​ហ៊ាន​ឲ្យ​រហូត​៦០​លាន​ផោន​នោះ​ក៏​អាច​នឹង​ខកចិត្ត​ដូចគ្នា។​​

យោង​តាម​ប្រភព​ពី​​ Atletico ឲ្យ​ដឹង​ថា​ដំណាក់កាល​នេះ​ការ​ផ្ទេរ​​ Lemar ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បឋម​ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ​ក្លឹប​ទាំង​ពីរ​នឹង​ពន្លឿន​ឲ្យ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​កើត​ឡើង​។ Lemar ស៊ុត​បញ្ចូល​ទី​២២​គ្រាប់​ក្នុង​១២៣​ប្រកួត​ឲ្យ​ Monaco​ រួម​ចំណែក​ជួយ​ក្រុម​ឈ្នះ​លីគ​បារាំង​ និង​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ theguardian ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់