• 2018-06-13 01:57:58
  • បាល់ទាត់

បន្ត​វគ្គ Mourinho ទាយ​៤​ក្រុម​នឹង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup

  • 2018-06-13 01:57:58
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុនJose Mourinho ដែល​ជា​អ្នក​វិភាគ​ក្នុង​ព្រឹត្តិការណ៍ World Cup បាន​ទស្សន៍ទាយ​​ក្រុម​ទាំង​១៦​ ដែល​មាន​លទ្ធភាព​អាច​បន្ត​ទៅ​វគ្គ​​១៦​ក្រុម​ចុងក្រោយ។ សម្រាប់​សប្ដាហ៍​នេះ​លោក​បាន​បន្ត​ទាយ​ក្រុម​នឹង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​អ្នក​ចាត់​ការ​របស់ Man Utd ទស្សន៍ទាយ​ថា​នឹង​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដូច​ជា ព័រទុយហ្គាល់ vs បារាំង ,ប្រេស៊ីល vs អង់គ្លេស, អេស្ប៉ាញ vs អាហ្សង់ទីន, អាល្លឺម៉ង់​ vs ​បែលហ្សិក​។ ​ជា​រឿង​ចាប់​អារម្មណ៍​តាម​ការ​រំពឹង​ទុក​របស់ Mourinho គិត​ជម្រើស​របស់​លោក​ ព័រទុយហ្គាល់​ អាច​យក​ឈ្នះ​បារាំង​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ អម​ជាមួយ​ក្រុម​ខ្លាំង​៣​ទៀត​គឺ ​ប្រេស៊ីល អាហ្សង់ទីន​ និង ​អាល្លឺម៉ង់ ។

រងចាំ​ទស្សនា​ជុំ​បន្ត តើលោក​ Mourinho ​យល់​ថា ​ក្រុម​ណា​នឹង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ ហើយ​ក្លាយ​ជា​ម្ចាស​ពាន? Mourinho បាន​ចុះ​កុងត្រា​ជាមួយ​ទូរទស្សន៍​រុស្ស៊ី RT ​ដើម្បី​ធ្វើ​អ្នក​វិភាគ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​ ៤សែន​ផោន​ក្នុង​ថ្ងៃ​ ឬ​ ១,៧១​លាន​ផោន​លើ​កុងត្រា​៤​ថ្ងៃ​របស់​លោក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់