• 2018-06-11 00:13:24
  • បាល់ទាត់

ភាពយន្ត​៤​នាទី បង្ហាញ​ខ្ទេច​ពី​ខ្សែជីវិត Messi ពី​ដើម​ដល់​បច្ចុប្បន្ន​

  • 2018-06-11 00:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មានក្តីសុបិន្ត ហើយ​កុំ​បោះបង់​រហូត​ដល់​វា​ក្លាយ​ជា​ការពិត (Have a dream and never stop chasing it until it comes true)" នេះ​គឺ​ជា​​ខ្លឹមសារ​នៃ​ភាពយន្ត 3D ស្តីពី ខ្សែ​ជីវិត​របស់​កំពូល​កីឡាករ Leo Messi ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​កីឡា​របស់​អាមេរិក Gatorade។

ភាពយន្ត​គំនូរជីវចល ដែល​មាន​ប្រវែង ៤នាទី និង ២០ វិនាទី ត្រូវ​បាន​បង្ហោះ​នៅ​លើ​ page ផ្លូវ​ការ​របស់​ Leo Messi កាល​ពី​ថ្ងៃ​ទី៥​ ខែ​មិថុនា​នេះ នឹង​មាន​អ្នក​ចូល​ទស្សនា​ជាង ៦ លាន​ដង។

ក្នុង​ខ្សែ​វីដេអូ​នេះ​បង្ហាញ​ថា តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន ធ្លាប់​បាក់ទឹកចិត្ត​​ធ្ងន់ធ្ងរ​ចំនួន​២​លើក។ តែ​រាល់​លើក​ Leo Messi តែង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា "មាន​ក្តីសុបិន្ត ហើយ​កុំ​បោះបង់​រហូត​ដល់​វា​ក្លាយ​ជា​ការពិត"។

លើក​ទី​១​នៅ​វ័យ​កុមារ​ភាព នៅ​ពេល​ដែល​​កុមារ Messi មក​ចាប់​កំណើត​ជាមួយ​នឹង​ទេពកោសល្យ​​ជំនាញ​លេង​បាល់​ពី​ធម្មជាតិ ប៉ុន្តែ កំពូល​កីឡាករ​រូប​នេះ​ត្រូវ​បាក់​ទឹក​ចិត្ត​ដោយ​សារ​វេជ្ជបណ្ឌិត​ប្រាប់​ថា Messi ជួប​បញ្ហា​លូតលាស់​យឺត​ជាង​ក្មេង​ទូទៅ អំឡុង​ពេល​រូប​​គេ​កំពុង​លេង​នៅ​ក្លឹប Newell's Old Boys ជា​ក្រុម​ដំបូង​របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល មុន​ពេល​ដែល​កុមារ​តូច​ល្អិត​វេច​បង្វេច​ទៅ​លេង​ឲ្យ​ក្លឹប Bacelona នៅ​ដើម​ឆ្នាំ ២០០០។

លើក​២ Messi ភ្លាត់​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល និង មិន​អាច​ជួយ​អាហ្សង់ទីន​លើក​ពាន​ Copa America ក្នុង​ជំនួប​ផ្ដាច់ព្រ័ត្រ​ ទល់​នឹង​ឈីលី​កាល​ពី​ឆ្នាំ ២០១៦។ បន្ទាប់​មក ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ប្រកាស​ចូល​និវត្តន៍ តែ​ក្រោយ​មក Messi បាន​សម្រេច​ចិត្ត​ត្រលប់​ទៅ​ជួយ​ក្រុម​ជម្រើស​ជាតិ​វិញ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ facebook ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់