• 2018-06-10 02:12:09
  • បាល់ទាត់

​យប់​មិញ​​បារាំង​​ដាក់​ជើង​ពេញ​​ ក៏​មិន​អាច​​ធើ​ស៊ីអាមេរិក

  • 2018-06-10 02:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​នៅ​​ទីលាន ​Groupama Stadium ​​នៃ​ទឹក​ដី​ប្រទេស​បារាំងយប់មិញ​ ​មាន់គក​បារាំង​បាន​ត្រឹម​ស្មើ​គ្នា​ ១-១ ក្នុង​ជំនួប​មិត្ត​ភាព​​កម្ដៅ​សាច់​ដុំ​ជា​មួយ​​អាមេរិក បើ​ទោះ​ដាក់​ជើង​​កីឡាករ​ពេញ​។

ការ​ជួប​គ្នា​ជា​ការ​កម្តៅ​សាច់ដុំ មុនពេលមាន់គក​បារាំង​ត្រូវ​ហោះ​ទៅ​រុស្សី​ ដើម្បី​​ប្រកួត​បើក​ឆាក​ World Cup 2018 ​ជា​មួយ​អូស្ត្រាលីនៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៨​។

ជំនួប​មិត្ត​ភាព​នេះ​បារាំង​ត្រូវ​បាន​ក្រុម​ភ្ញៀវ USA នាំ​មុខ​​មុន​នៅ​នាទី​ទី៤៤ ដោយ​កីឡាករ J. Green។ បារាំង​បាន​សង​បានមួយ​គ្រាប់​វិញ​​នៅ​នាទី​ទី​​៧៨ ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ K. Mbappé ។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​១-១។

​បើ​ទោះ​លទ្ធផល​នេះ​​ស្មើ​គ្នា​មែន​ក្រុម​បារាំង​បាន​ធ្វើ​ការ​កៀប​សង្កត់​ទៅ​លើ​ក្រុម​ភ្ញៀវ​យ៉ាង​ខ្លាំង​​ ប៉ុន្តែ​ហាក់​គ្មាន​សំណាង​ទាល់​​តែ​សោះ។ បារាំង​​មិន​បាន​ទុក​ជើង​​ទេ ការ​ប្រកួត​យប់មិញ​ ពោល​គឺ​ដាក់​ជើង​ពេញ​ទាំង​អស់៕

ជើង​របស់​បារាំង​យប់មិញ

ប្រភព៖ YouTube ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់