• 2018-05-21 02:24:52
  • បាល់ទាត់

បិទ​រដូវ​កាល​ La Liga ធ្វើ​ឲ្យ​ Messi ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប

  • 2018-05-21 02:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​សម្រាប់​រដូវ​កាល​ ២០១៧-១៨​ ក្រោយ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ចប់​​សព្វ​គ្រប់​កាល​ពី​យប់​មិញ​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ស៊ុត​បញ្ចូល​ទី​បាន​៣៤​គ្រាប់​នៅ La Liga ហើយ​តួ​លេខ​នេះ​ក៏​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​ Top Scorer ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៥ ដោយ​វ៉ា​ដាច់​ Mohamed Salah មក​ពី​ Premier League ចំនួន​២​គ្រាប់​។​

នៅ​ Serie A កីឡាករ​ Ciro Immobile និង​ Mauro Icardi សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ Messi ដោយ​រក​បាន​ម្នាក់​២៩​គ្រាប់​ ខណៈ​ Bundesliga វិញ​ Lewandowski របស់​ Bayern Munich ​រក​បាន​២៩​គ្រាប់​ ហើយ​នៅ​លីគ​បារាំង​ Top Scorer បាន​ទៅ​លើ​ Edinson Cavani ​មាន​២៨​គ្រាប់៕

ប្រភព៖ Goal អត្ថបទ៖ វិរ័ត្ន

មតិយោបល់